ប្រវត្តិរបស់បណ្តាញយុវជនកម្ពុជា
បណ្តាញយុវជនកម្ពុជា
បានបង្កើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩ ដោយការផ្តូចផ្តើមគំនិត ពីសំណាក់ក្រុមនិសិត្ស
និងអ្នកដែលមានគំនិតជួយពង្រឹងសិទ្ធិអំណាចយុវជនដើម្បីឈានទៅរកការ អភិវឌ្ឍន៍ប្រទេសជាតិ។
មានកត្តាជាច្រើនទៀត ដែលជំរុញឲ្យមានការបង្កើតបណ្តាញយុវជន នេះឡើង ដោយឃើញថា
យុវជននូវខ្វះចំណេះដឹង ជំនាញ បទពិសោធន៍ ខ្វះឆន្ទះ ខ្វះសាមគ្គីភាព
មិនសូវយកចិត្តទុកដាក់ថែរក្សាប្រពៃណី វប្បធម៌
និងប្រឈមនឹងអបាយមុខផ្សេងៗជាច្រើននៅក្នុង សង្គមបច្ចុប្បន្ន។ មួយវិញទៀតឃើញថា
យុវជនជាកំលាំងដ៏មុតស្រូច ក្នុងការការពារសិទ្ធិ ការពារសង្គម ជាអ្នកអភិរក្សប្រពៃណី
វប្បធម៌ដ៏សំខាន់បំផុតមិនអាចខ្វះបានទាំងនេះហើយដែល ជាហេតុ នាំដល់ការបង្កើតនូវបណ្តាញនេះឡើង។
បណ្តាញយុវជនកម្ពុជា ចង់បាននូវសង្គមកម្ពុជាមាន សន្តិភាព សេរីភាព ប្រកាន់នូវគោលការណ៍
លទិ្ធប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស មាននីតិរដ្ឋ យុវជនមានសមត្ថភាព ក្នុងការបំពេញការងារ
ដោយមានការគាំពារផ្នែកសង្គម និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។
បេសកកម្ម
បណ្តាញយុវជនកម្ពុជា មានបេសកកម្មដូចជាៈ
- ពង្រឹងអំណាចយុវជន តាមរយៈការចងក្រង និងបណ្តុះបណ្តាលនូវមុខជំនាញផ្សេងៗ
- លើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងសកម្មភាពនយោបាយ និងសិទ្ធិមនុស្ស
- ជំរុញអោយមាននីតិរដ្ឋ និងយុត្តិធម៌សង្គម
- ជំរុញអោយមានការចូលរួមការពារ ថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
- ទំនាក់ទំនង និង សហប្រតិបត្តិការណ៍ជាមួយស្ថាប័នជាតិ និងអន្តរជាតិ។
តើខ្ញុំអាចចូលរួមជាមួយបណ្តាយយុវជនកម្ពុជាដោយវិធីណា?
ReplyDeleteអ្នកអាចមកទំនាក់ទំនងជាមួយបណ្តាញយុវកម្ពុជា ដើម្បីទទួលបានទម្រង់បែបបទ ដើម្បីបំពេញចូល ជាសមាជិករបស់ បយក និងសិក្សាពីគោលនយោបាយរបស់បណ្តាញយុវជនកម្ពុជា។
Delete