យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

រកការងារ








  

ដំណឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត

បណ្តាញយុវជនកម្ពុជា (CYN) គឺជាបណ្តាញរបស់យុវជនដែលជាសមាគមមួយធ្វើការផ្តោតសំខាន់លើយុវជន ដើម្បី​ពង្រឹង​អំណាចយុវជន តាមរយៈការចងក្រង និងបណ្តុះបណ្តាលលើជំនាញផ្សេងៗដែលទាក់ទងនិងវិស័យការងារ ការសិក្សា ​និងជំរុញឱ្យយុវជនចូលរួមក្នុសកម្មភាព​​សង្គម។ បច្ចុប្បន្ន បណ្តាញយុវជនកម្ពុជា​ត្រូវការជ្រើស​រើសបុគ្គលិក​ស្ម័គ្រចិត្ត ជាជំនួយការរដ្ឋបាល ចំនួន ១រូប​ ភេទស្រី ដែល​ធ្វើការ​ពេញម៉ោង។
  • ការងារទទួលខុសត្រូវ
-     ធ្វើបដិសណ្ឋារកិច្ចនៅពេលដែលមានភ្ញៀវមកទំនាក់ទំនងជាមួយស្ថាប័ន
-     ទទួលចុះឈ្មោះសិស្សចូលរៀន និងរៀបចំបញ្ជីឈ្មោះសិស្ស
-     ផ្តល់ព័ត៌មានរបស់បណ្តាញជូដល់ភ្ញៀវ និងសិស្សដែលមកទាក់ទងបណ្តាញ
-     រៀបចំទុកដាក់ និងរក្សានូវបញ្ជីឯកសារសិស្ស
-     ស្រង់អវត្តមានសិស្សប្រចាំថ្ងៃ
-     កត់ត្រាចំណូលចំណាយប្រចាំថ្ងៃ
-     អនុវត្តការងារដ៏ទៃទៀតតាមការស្នើរសុំរបស់អ្នកគ្រប់គ្រង
  • តម្រូវការការងារ
-     ត្រូវមានអាយុចាប់ពី ១៨​ ឡើងទៅ
-     និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ ឬបរិញ្ញាបត្រដែលមានតំលៃស្មើ
-     ចេះការងារផ្នែករដ្ឋបាល​ និងគណនេយ្យ
-     មានឥរិយាបថសមរម្យ និងមានសីលធម៌ល្អ
-     ជំនាញក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហា
-     ត្រូវចេះកុំព្យូរទ័រ ( Microsoft word, Excel, and Power point )
-  ចូលចិត្តការងារសង្គម មានភាពរួសរាយរាក់ទាក អត់ធន់ក្នុងការអនុវត្តការងារ និងបត់បែន​បានគ្រប់កាលទេសៈ
-     អាចនិយាយ និងសរសេរភាសាអង់គ្លេសបាន
បើបេក្ខនារីមានចំណាប់អារម្មណ៍សូមអញ្ជើញដាក់ប្រវត្តិរូបសង្ខេប (CV) មកកាន់ការិយាល័យ រដ្ឋបាលរបស់​បណ្តាញយុវជនកម្ពុជា។

ទំនាក់ទំនងព័ត៌មាន
-  ទូរស័ព្ទដៃ០១៧ ៤៧៦ ៣៨៤ ០១៦ ៩៣០ ៥៨៨​ ០១៥ ៥៤៥ ៣៣៦
- អ៊ីម៉ែល     : cyn.info@gmail.com
- អាសយដ្ឋាន : ផ្ទះលេខ ២១៦ អាបេ, ផ្លូវលំ២៧១ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
              ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះទៅ ផុតកំណត់ទទួកពាក្យនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១២ នៅម៉ោង ៥:០០ នាទីល្ងាចជាកំណត់។
               
បញ្ជាក់ៈ បេក្ខនារីស្ថិតនៅក្នុងសម្រង់បញ្ជី នឹងត្រូបានទំនាក់ទំនង។
សូមស្វែងរកការងារនៅក្នុងវ៉េបសាយខាងក្រោមនេះ:
លេខ.
វ៉េបសាយ
ប្រភេទ
1
Job announcement
2
Job announcement / classified
3
Recruitment agency
4
Recruitment agency
5
Job announcement / classified



No comments:

Post a Comment