កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១២
ចាប់ពីម៉ោង ២ ដល់ម៉ោង ៥ល្ងាច បណ្តាញ យុវជនកម្ពុជាបានរៀបចំវេទិការសាធារណៈក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី
៦៤ ក្រោមប្រធានបទ “យុវជន និងការលើកកម្ពស់សិទ្ធិមនុស្ស
និងសិទ្ធិទទួលបាន ព័ត៌មាន” នៅការិយាល័យរបស់ខ្លួន (ផ្ទះសាមគ្គី)។ នៅក្នុងនេះវេទិការនេះ យើងក៏មានសាររួមរបស់ក្រុមមិត្ត
១០ធ្នូផងដែរ គឹ “មានយុត្តិធម៌ មានសិទ្ធិសេរីភាព”។ វេទិការនេះមានអ្នកចូលរួមចំនួន ៦៥ នាក់ដែលជា សិស្ស និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា
កម្មករធ្វើការងារតាមផ្ទះ សមាគម IDEA សម្ព័ន្ធកសិករ CCFC និងសមាជិក សកម្មជនរបស់បណ្តាញយុវជនកម្ពុជា (CYN)។