យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

12/11/2012

បណ្តាញយុវជនកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០១២

កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១២ ចាប់ពីម៉ោង ២ ដល់ម៉ោង ៥ល្ងាច បណ្តាញ យុវជនកម្ពុជាបានរៀបចំវេទិការសាធារណៈក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី ៦៤ ក្រោមប្រធានបទ យុវជន និងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិទទួលបាន ព័ត៌មាន នៅការិយាល័យរបស់ខ្លួន (ផ្ទះសាមគ្គី)។ នៅក្នុងនេះវេទិការនេះ យើងក៏មាន​សាររួមរបស់ក្រុមមិត្ត ១០ធ្នូផងដែរ គឹ មានយុត្តិធម៌ មានសិទ្ធិសេរីភាព។ វេទិការ​នេះ​មានអ្នកចូលរួមចំនួន ៦៥ នាក់ដែលជា សិស្ស​ និស្សិតមកពីសាកល​វិទ្យាល័យ​ផ្សេងៗ​គ្នា កម្មករធ្វើការងារតាមផ្ទះ សមាគម IDEA សម្ព័ន្ធកសិករ​ CCFC និងសមាជិក សកម្ម​ជន​របស់បណ្តាញយុវជនកម្ពុជា (CYN)។
គោលបំណងនៃវេទិកានេះគឺៈ
១.ដើម្បីផ្សព្វផ្សាយអំពីការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។
២.​​ដើម្បីឱ្យយុវជនបានយល់ដឹងអំពីសារៈសំខាន់នៃការចូលរួម​របស់យុវជនក្នុង​ការ​លើក​​​កម្ពស់សិទ្ធិ​មនុស្ស។
៣.ដើម្បីឱ្យយុវជនបានយល់ដឹងអំពីសិទ្ធិមនុស្ស និងសិទ្ធិរបស់ខ្លួន​ក្នុងការ​ចូល​រួម​ចំ​ណែកក្នុងការអភិវឌ្ឍ។

សកម្មភាពភាពសំខាន់ៗនៅក្នុងវេទិការនេះគឺមានដូចជា ការអានពីប្រវត្តិនៃការ​ប្រារព្ធ​ទិវាសិទ្ធិមនុស្ស ១០ធ្នូនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក។ ហើយនៅ​ពេលជា​មួយគ្នានេះដែរ លោក លោក ឯម ខេមរា អគ្គលេខាធិការនៃបណ្តាញយុវជនកម្ពុជា បានមានមតិស្វាគមន៍បើកកម្មវិធី។ ជាពិសេស យើងមានវាគ្មិនចំនួន ៣រូបទៀតដើម្បី​ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស យុវជន​និងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស​។ វាគ្មិនទាំងនោះរួមមាន ១. លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា ២.​ កញ្ញា សែ សេងលន អតីតនិស្សិត​នៅសាកល​វិទ្យា​ល័យភូមិន្ទភ្នំពេញ និងទី ៣ គឺ លោក ឯម ខេមរា។ លើសពីនេះ យើងមាន​ការបញ្ចាំង​វីដេអូតស៊ូមតិរបស់បណ្តាញយុវជនកម្ពុជា និង វីដេអូទាក់ទងនឹងយុទ្ធនាការ​ដោះលែង​អ្នកបឹងកក់របស់សហគមន៍បឹងកក់។ ម៉្យាងវិញទៀតយើងក៏មាន​កម្មវិធី​សំនួរចំលើយ​យករង្វាន់។ ហើយជាទីបញ្ចប់​ យើងបានបរិភោគអាហារសាមគ្គីរួមគ្នាដោយក្តី​សោ​មនស្ស​រីករាយ ភាពស្និទ្ធស្នាល និងសាមគ្គីភាពរវាងគ្នានឹងគ្នា។​

No comments:

Post a Comment