យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

7/27/2011

ស្ត្រីផ្សព្វផ្សាយស្រាបៀរបន្តធ្វើកូដកម្មទាមទាអោយក្រុមហ៊ុនដោះស្រាយប្រាក់ឈ្នួលធ្វើការថ្ងៃអាទិត្យ

សំឡេងទូងស្គរបានលាន់ឮកងរំពង នៅខាងមុខក្រុមហ៊ុនស្រាបៀរអង្គរខេមប្រ៊ូ ដែលរយៈ​ពេល​បីថ្ងៃហើយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧នេះ នៃការធ្វើកូដកម្មរបស់ស្រ្តីផ្សព្វផ្សាយ​ស្រា​បៀរ​​​អង្គរ ដើម្បីទាមទាអោយ​ក្រុម​​ហ៊ុនបើកប្រាក់សំណង៤ដុល្លារសំរាប់ការធ្វើការថ្ងៃអាទិត្យ​ដែល​ក្រុមព្រឹក្សា​អា​ជ្ញា​កណ្តាលបានកាត់សេចក្តីអោយភាគីខាងកម្មករឈ្នះ តែក្រុមហ៊ុន​បាន​ផ្តល់អោយកម្មករតែពីរដុល្លារប៉ុណ្ណោះ។

កញ្ញា សាន សុផាន ជាស្ត្រីផ្សព្វផ្សាយស្រាបៀរ ដែលកំពុងតែទូងស្គរ បានអោយដឹងថា នាងមាន​ការ​ឈឺ​ចាប់​បំផុតសំរាប់ថៅកែក្រុមហ៊ុន ដែលមិន​ព្រមដោះស្រាយ​ប្រាក់សំណង់​អោយ​កម្មករ​​​​នោះ។ កញ្ញាបន្ថែមថា នាងទូងស្គរនៅមុនក្រុមហ៊ុនេះ រហូតដល់ថៅកែព្រម​ចេញ​មក​ដោះស្រាយទើបបញ្ចប់ ហើយស៊ូស្លាប់មិនចុះចាញ់ថៅកែនោះឡើយ។

អ្នកស្រី គង់ ស៊ីនួន ជាស្ត្រីផ្សព្វផ្សាយស្រាបៀរអង្គរដែរនោះ អះអាងថា អ្នកស្រីមាន​ការឈឺ​ចាប់​ចំពោះ​ក្រុមហ៊ុនដែលមិនព្រមដោះស្រាយ ហើយបែជាមានការ​គំរាមកំហែង​បញ្ឈប់​ស្រ្តី​ទាំង​អស់ដែលចូលរួមធ្វើកូដកម្មនេះ តែអ្នកស្រ្តីបញ្ជាក់ថា អ្នកស្រ្តីស៊ូស្លាប់ ធ្វើកូដកម្មទាមទា​រហូត​មានដំណោះស្រាយ។

អ្នកស្រី អ៊ូ ទេពផល្លីន អនុប្រធានសហព័ន្ធសហជីពកម្មករ ចំនីអាហារ និងសេវាកម្មកម្ពុជា មានប្រសាសន៍ ការដែលក្រុមហ៊ុនមិនព្រមដោះស្រាយសំរាប់ការទាមទារបស់ស្ត្រីផ្សព្វ​ផ្សាយ​ស្រា​បៀរ​គឺជា​ទង្វើរ​មួយដែលផ្គើនទៅនឹងច្បាប់ មិនអោយតម្លៃច្បាប់ មើល​ស្រាល​បទ​បញ្ញាតិ​ការងារ រួម​ទាំង​មិនយល់ពីទុក្ខលំបាក់របស់កម្មករ។

ទាក់ទងទៅនឹងករណីនេះ តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអង្គរខេមប្រ៊ូវ លោក ជូ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី ២៥ថា ដំណោះស្រាយរវាងក្រុមហ៊ុន និង​ស្រ្តី​ផ្សព្វផ្សាយស្រារកំពុងធ្វើបាតុកម្ម នៅមុខក្រុមហ៊ុន លោកបានប្រគល់អោយមេ​ធាវី​ក្រុម​​ហ៊ុន​ធ្វើការសម្របសម្រួលហើយ តែមេធាវីក្រុមហ៊ុនស្រាបៀរអង្គរខេមប្រ៊ូវ លោក សារិន ដេ​ណូរ៉ា មានប្រសាសន៍ថា លោកមិនទាន់អាចបកស្រាយបានទេ។

លោក​ មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌល់អប់រំច្បាប់​សំរាប់សហគមន៍​មាន​ប្រសាសថា ទាក់ទងទោនឹងករណីនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរកឃើញថា ភាគីក្រុមហ៊ុនបានកេងប្រវ័ញកម្មករជាង១០ ឆ្នាំមកហើយ ដែលក្រុមហ៊ុនត្រូវតែ​គោរព​តាម​ការ​សម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រោះក្រុមប្រឹក្សាអាជ្ញាកណ្តាលគឺសម្រេច​ដោយ​អនុលោមតាមច្បាប់។ លោកបន្ថែមថា ហើយក្រសួងការងារ គឺជាអ្នកមាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុង​រឿង​នេះ ព្រោះអធិការការងារ អាចចាប់បង្ខំអោយក្រុមហ៊ុនអនុវត្ត និងត្រូវ​ពិន័យ​ជាប្រាក់ ហើយ​បើក្រុមហ៊ុននៅតែមិនគោរពតាម ក្រសួងអាចបិទការនាំ​ចេញនិងចាំ​ចូល​របស់ក្រុមហ៊ុន ដើម្បីអោយក្រុមហ៊ុនអនុវត្តតាមច្បាប់។

សូមបញ្ជាក់ថា លិខិត​លេខ៦១/១១ ចុះ​ថ្ងៃ​ទី ០៧ កក្កដា ឆ្នាំ ២០១១ របស់​ក្រម​ប្រឹក្សា​អាជ្ញា​កណ្ដាល បានបង្គាប់​ឲ្យ​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ​ខេមប៊្រូវ សង​ប្រាក់​ថ្ងៃ​ធ្វើ​ការ​ចុង​សប្ដាហ៍​មក​កម្មករ ១០០%  ចំនួន ៣៤ នាក់ ដែល​បាន​ប្ដឹង ចាប់​ពី​ឆ្នាំ ២០០៧ និង​បង្គាប់​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​កិច្ច​សន្យា​ការងារ​គ្មាន​ថិរវេលា​កំណត់​ចំពោះ​កម្មករ​និយោជិក ដែល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន ចាប់​ពី​ពីរ​ឆ្នាំ​ឡើង​ទៅ តែមកទល់បច្ចុប្បន្ននេះក្រុម​ហ៊ុននៅ​មិន​ព្រមអនុវត្ត​តាម​សេច​ក្តី​បង្គាប់​របស់ក្រុមប្រឹក្សាអជ្ញាកណ្តាលនោះទេ ទើបស្ត្រីផ្សព្វផ្សាយស្រាបៀសម្រេ​ចធ្វើកូដ​កម្មដែលជាតំណោះស្រាយចុងក្រោយ។ 

No comments:

Post a Comment