អង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនួញ កើតទុក្ខមិនសុខចិត្តចំពោះរដ្ឋាភិបាល ផ្អាកសកម្មភាពអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
“ យើងទាំងអស់គ្នា គឺសមាគមន៍ធាងត្នោត! “
យើងខ្ញុំទាំងអស់គ្នា ជាតំណាងអង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនួយ ដូចាមចុះហត្ថលេខាខាង ក្រោម សូមគាំទ្រការភិវឌ្ឈជាតិដែលប្រកបដោយសមធម៌ ប្រកបដោយការចូលរួម និងដោយ និរន្តរ ភាព។ យើងជឿជាក់ថា ការអភិវឌ្ឈជាតិ មិនគូរត្រឹមតែ រួមចំណែកដល់ការរីកចំរើនផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្មប៉ុណ្ណោះទេ តែគប្បីរួមចំណែកដល់ការរីកចំរើនផ្នែកសុខមាល ភាពរបស់ប្ រជាពល រដ្ឋទូទៅ។ អង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងបរទេស ដើរតូនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឈ តាមរយៈសកម្មភាពឃ្លាំមើលការអភិវឌ្ឈសហគមន៍កាត់បន្ថយភាពក្រីក្រ សកម្មភាពមនុស្សធម៌ ការងារស្រាវជ្រាវ និងការងារតស៊ូមតិ។ នៅក្នុងដំណើរការលើកស្ទួយដល់ការអភិវឌ្ឈ ប្រកបដោយសមធម៌ យើងក៏មានសិទ្ធិ និងការទទួលខុសត្រូវក្នុងការ និយាយជាចំហរផងដែរអំពី គម្រោងអភិវឌ្ឈដែលមានផលប៉ះពាល់ជាអវិជ្ជមាន។
រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ វិស័យសង្គមស៊ីវិល បានអភិវឌ្ឈខ្លួនយ៉ាងសកម្មក្នុងប្រទេស កម្ពុជា។ អនាគតនៃវិស័យនេះ អាស្រ័យលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងខាងសមាគម ដូចដែល បានធានា និងមានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញរបស់ប្រទេសកម្ពុជា កតិកាសញ្ញា អន្តរ ជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស។
បច្ចុប្បន្ននេះ យើងមើលឃើញថា អនាគតនៃប្រជាធិបតេយ្យកម្ពុជា ស្ថិតនៅលើផ្លូវបំបែក។ សេក្តី ព្រាង ច្បាប់លើកទី៣ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល កំពុងតែស្ថិតនៅគណៈរដ្ឋមន្ត្រី ហើយអាចជិតនឹងត្រូវបានអនុម័ត។
នៅថ្ងៃទី២ ខែសីហា ក្រសួងមហាផ្ទៃ បានចេញសិខិតមួយទៅកាន់ សមាគមធានត្នោត ជាអង្គការ មិនមែនរដ្ឋាភិបាលក្នុងស្រុក អោយ “ផ្អាក់សកម្មភាព” រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ដែលមាន រយៈពេល ៥ខែ។ សមាគមធាងត្នោត ធ្វើការជាមួយសមាគមក្រីក្រក្នុងទីក្រុង ទាក់ទងនឹងសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន។ សមាគមនេះ គឺជាសមាជិក មួយនៃបណ្តាញរបស់អង្គការ សង្គម ស៊ីវិល មួយ ចំនួន ហើយដែលសមាគមនេះទទួលបាននូវការគោរពជាខ្លាំងផងដែរ។
លិខតិតក្រសួងមហាផ្ទៃនេះ មិនបានបញ្ជាក់ពីមូលដ្ឋានច្បាប់សម្រាប់ការផ្អាកនេះទេ។ លិខិតបាន ត្រឹម តែចោទប្រកាន់សមាគមធាងត្នោតថា មិនបានកែសម្រូលរចនាសម្ព័ន្ធដឹកនាំ និងកែប្រែ សក្ខន្តិកៈសមាគម “តាមការណែនាំរបស់ផ្នែកជំនាញ”។ លិខិតនេះ មិនបានផ្តល់នូវសេចក្តី ពន្យល់ អ្វីបន្ថែមទៀតទេ។ ទោះបីជា យ៉ាងណាក៏ដោយ យើងដឹងថា មូលហេតុពិតប្រាកដនៃ ការ ផ្អាក់ សកម្មភាពសមាគមនធាងត្នោត គឺដោយសារតែការធ្វើការងារត្រឹមត្រូវរបស់អង្គការនេះ ជាមួយ សហគមន៍ក្រីក្រក្នុងទីក្រុង។
យើងមិនដឹងថា មានបញ្ញតិច្បាប់ដែលអនុញ្ញាតអោយមានការផ្អាក់សកម្មភាពបែបនេះទេ ហើយការ អោយផ្អាក់សកម្មភាពអង្គការរយៈពេលដ៏យូររហូតដល់ទៅ៥ខែ ក៏ហាក់ដូចជាចំណាត់ការតាម ទំនើងចិត្តទាំងស្រុង។ ក្រសួងមហាផ្ទៃ មិនឆ្លើយតបចំពោះកិច្ចខិតខំស្វែងរកការ បញ្ជាក់ឡើង វិញលើលិខិតនេះឡើយ។
យើងខ្ញុំ កើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំង ចំពោះទង្វើផ្អាក់សកម្មភាពសមាគមធាងត្នោតនេះ។ ការផ្អាក់ សកម្មភាពសមាគមធាងត្នោត គឺពិតជាទង្វើតាមទំនើងចិត្ត ហើយជាការរំលោភ លើសិទ្ធិដែលមាន ចែង ក្នុងរដ្ឋធម្មនុញ គឺសេរីភាពខាងការបញ្ចេញមតិ និងខាងសមាគម និងក៏ជាការ បង្រាប លើអ្នកការពារ សិទ្ធិមនុស្សផង ដែរ។ យើងខ្ញុំទាមទារអោយ មានការកែប្រែការសម្រេចនេះ អោយទៅរកសភាពដើម វិញជាបន្ទាន់។ យើងខ្ញុំគិតថា ទង្វើបំបាត់សំលេង សមាគមធាងត្នោត គឺជាទង្វើគាបសង្កត់លើសង្គម ស៊ីវិលយើងខ្ញុំទាំងអស់គ្នា។ ការប្រើប្រាស់ បច្ចេកទេស រដ្ឋបាល បែបស្រពេចស្រពិល ដើម្បីផ្អាក់សកម្មភាពអង្គការមួយនេះ គឺជាសញ្ញាប្រកាស អាសន្នយ៉ាងច្បាស់ ក្រឡែតមួយ ដែលរដ្ឋាភិបាលកម្ពុជា មានបំណងប្រើប្រាស់ច្បាប់ ស្តីបីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ដើម្បីរារាំងសកម្មភាពរបស់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលធ្វើលើការតស៊ូមតិដើម្បីសិទ្ធិរបស់ក្រុមប្រជាពលរដ្ឋដែលគេ មិនគិតគូរដល់នៅ ក្នុង សង្គម កម្ពុជា។
ការងាររបស់សមាគមធាងត្នោត ដែលធ្វើការងារជាមួយសហគមន៍ក្រីក្របំផុតក្នុងប្រទេសកម្ពុជា គូរតែត្រូវបានលើកសរសើរ មិនមែនធ្វើអោយពួកគេបាត់សំលេងនោះទេ។ ការសិក្សាស្រាវជ្រាវ ដែលមានលក្ខណៈឯងរាជ្យ និងប្រកបដោយគុណភាពលើផលប៉ះពាល់ដោយគម្រោងអភិវឌ្ឈ ដែលសមាគមធាងត្នោតធ្វើ គូរតែបានចាត់ទុកថា ជាជំនួយមូយសម្រាប់ទាំងគម្រោងអភិវឌ្ឈបច្ចុប្បន្ន និងអនាគត ដើម្បីបម្រើជាសប្រយោជន៍យ៉ាងប្រសើរដល់ប្រជាពលរដ្ឋកម្ពុជា។ យើង ខ្ញុំសូម ជំរុញដល់គ្រប់ភាគីពាក់ ព័ន្ធទាំងអស់ សូមអានរបាយការណ៍ថ្មីៗបំផុតរបស់សមាគមធាងត្នោត ដែលមាននៅលើគេហទំព័ររបស់សមាគមនេះ ហើយវិនិច្ឆ័យដោយខ្លួនឯងលើគុណតម្លៃការងារ របស់សមាគមធាងត្នោត។
របាយការណ៍មាននៅលើគេហទំព័រ៖
ខាងក្រោមនេះជាឈ្មោះអង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនួញ ដែលគាំទ្រសេចក្តីថ្លែងការនេះ ខែសីហា ឆ្នាំ២០១១៖
1 ActionAid Cambodia
2 Amnesty International (AI)
3 Asia Indigenous Peoples Pact (AIPP)
4 Asia Monitor Resource Centre Hong Kong (AMRC)
5 Bridges Across Borders Cambodia (BABC)
6 Building Community Voices (BCV)
7 Calvin Presbyterian Church
8 Cambodian Center for Human Rights (CCHR)
9 Cambodian Center for Independent Media (CCIM)
10 Cambodian Committee for Women (CAMBOW)
11 Cambodian Confederation of Unions (CCU)
12 Cambodian Food and Service Workers Federation (CFSWF)
13 Cambodian Human Rights Action Committee (CHRAC)
14 Cambodian Human Rights and Development Association (ADHOC)
15 Cambodian Independent Teachers Association (CITA)
16 Cambodian Labour Confederation (CLC)
17 Cambodian League for the Promotion and Defense of Human Rights (LICADHO)
18 Cambodian NGO Committee on CEDAW (NGO-CEDAW)
19 Cambodian Watchdog Council (CWC)
20 Cambodia Women’s Crisis Center (CWCC)
21 Cambodian Women’s Network for Development (AMARA)
22 Cambodian Youth Network (CYN)
23 Center on Housing Rights and Evictions (COHRE)
24 Chab Dai Coalition Cambodia
25 Christian Aid (CA)
26 Christliche Initiative Romero (CIR)
27 Christians for Social Justice (CSJ)
28 Christian Reformed World Relief Committee (CRWRC)
29 Civic Alliance for Social Accountability in Cambodia (CASA)
30 Civil Rights Defenders
31 Civil Servant Independent Association (CICA)
32 Clean Clothes Campaign Denmark (CCCDK)
33 Clean Clothes Campaign Netherlands (CCCNL)
34 Coalition of Cambodian Apparel Workers Democratic Union (C.CAWDU)
35 Coalition of Cambodian Farmer Community (CCFC)
36 Collaborative Studio
37 Committee for Free and Fair Elections in Cambodia (COMFREL)
38 Community Capacities for Development (CCD)
39 Community Economic Development (CED)
40 Community Legal Education Center (CLEC)
41 Community Organization for People's Action Thailand (COPA)
42 Community Organization in Asia (LOCOA)
43 Community Peacebuilding Network (CPN)
44 Concern Worldwide Cambodia
45 Cooperation Committee for Cambodia (CCC)
46 Danchurch Aid (DCA)
47 Democratic Dimension Ukraine
48 Development and Partnership in Action (DPA)
49 Development & Peace (D & P)
50 Diakonia
51 East-West Management Institute Program on Rights and Justice (EWMI-PRAJ)
52 Empowering Youth in Cambodia (EYC)
53 Evangelischer Entwicklungsdienst (EED)
54 Education International (EI-IE)
55 Epic Arts Cambodia
56 Farmers Association for Peace and Development (FAPD)
57 Forum-Asia (FA)
58 Forum Syd (FS)
59 Four Regions Slum Network Thailand (FRSN)
60 Foursquare Children of Promise (FCOP)
61 Freedom House (FH)
62 Front Line Defenders
63 Gender And Development For Cambodia (GADC)
64 Global Witness (GW)
65 Hard Places Community (HPC)
66 Heinrich Boell Stiftung (HBS)
67 Housing Rights Task Force (HRTF)
68 HRD Apparels
69 Human Rights Watch (HRW)
70 Human Settlement Foundation Thailand (HSF)
71 Imago Dei Church
72 Indigenous Community Support Organization (ICSO)
73 Indigenous Rights Active Member (IRAM)
74 Independent Democracy of Informal Economy Association (IDEA)
75 INKOTA-netzwerk (INKOTA)
76 KEPA-Service Centre for Development Cooperation
77 Khmer Arts
78 Khmer Youth Association (KYA)
79 KOMITU Working Group Finland
80 Labour Behind the Label (LBL)
81 Legal Support for Children and Women (LSCW)
82 LICADHO Canada (LC)
83 Life With Dignity
84 Living River Siam Thailand
85 Love146
86 Maryknoll
87 Mekong Watch
88 MISEREOR
89 My Village (MVi)
90 National Democratic Institute (NDI)
91 National Forum for the Urban Poor (NFUP)
92 NGO Coalition to Address Trafficking & Sexual Exploitation of Children in Cambodia (COSECAM)
93 NGO Committee on the Rights of the Child (NGOCRC)
94 NGO Education Partnership (NEP)
95 Norwegian People’s Aid (NPA)
96 Observatory for the Protection of Human Rights Defenders (FIDH-OMCT)
97 One-2-One Cambodia (one-2-One)
98 Operation Day’s Work Finland (ODW)
99 Oxfam
100 Pari Project
101 People’s Action for Change (PAC)
102 People's Organisation of Wadala for Equality & Rights (POWER)
103 People's Responsible Organisation of United Dharavi (PROUD)
104 Persatuan Sahabat Wanita Selangor (PSWS)
105 Planet Wheeler Foundation
106 Ponlok Khmer
107 Servants Cambodia
108 SILAKA
109 Social Action for Change (SAC)
110 Society of Community Organizers in India (SOCO)
111 Southeast Asia Coordinator of Asia Floor Wage Alliance
112 Sor Sor Troung (SST)
113 Star Kampuchea (SK)
114 Shelter for the Poor
115 Students & Scholars Against Corporate Misbehavior (SACOM)
116 Teachers, City in Crisis-Course, Finland
117 Thai Labour Campaign (TLC)
118 The Change To Win Labor Federation (CtW)
119 The Messenger Band (MB)
120 The NGO Forum on Cambodia (NGO FORUM)
121 Trocaire
122 Ukumbi
123 Urban Poor Women Development (UPWD)
124 Volunteer for Sustainable Development (VSD)
125 Welthungerhilfe
126 WITNESS
127 Women for Prosperity (WFP)
128 Women League Struggle for Housing Rights
129 Women’s Media Center of Cambodia (WMC)
130 World Education Cambodia (WE-C)
No comments:
Post a Comment