សកម្មភាពដង្ហែក្បូនរបស់អ្នកសហគមន៍ជីក្រែងដែលបានគ្រោងប្រារព្ទនៅព្រឹកថ្ងៃអាទិត្យនេះ បានអាក់ខាន ដោយសារមានការរារាំងពីអាជ្ញាធរមានសមត្ថកិច្ច និងសេចក្តីសម្រេចរបស់ ថេរៈសភារខេត្តសៀមរាប ដែលបញ្ជាក់ថា ជាការប្រារព្ធដោយគ្មានច្បាប់អនុញ្ញាតិ ខណៈដែលកម្មវិធីបុណ្យប្រាព្ធដោយមានការសុំច្បាប់អនុញ្ញាតិត្រឹមត្រូវ។
ពិធីបុណ្យដែលប្រព្រឹត្តឡើងនៅម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១១ នៅវត្តថ្មី ដែលស្ថិតនៅក្នុង ភូមិផ្នេត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប មានប្រជាពលរដ្ឋប្រមាណ ២៥០នាក់ ដើម្បីអបអរសារទ សិទ្ធិសេរីភាព យុត្តិធម៌ នៃអ្នកជាប់ពន្ធធនាគា នៅក្នុងជំលោះដីធ្លីនៅជីក្រែង ចំនួន១២នាក់ អស់រយៈពេលជាង ២ឆ្នាំរឿងហួសពេលនៃការឃុំខ្លួនបណ្តោះអាសន្ន។
នៅក្នុងកម្មវិធីបុណ្យនេះមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តមសៀង ណាំ ដែលជាតំណាងរាស្រ្តប្រចាំខេត្តសៀមរាប និងមានការចូលរួមពីសំណាក់មន្ត្រីសង្ឃខេត្តសៀមរាប រួមជាមួយ ព្រះចៅអធិការវត្តថ្មី។
នៅក្នុងឪកាសនេះ លោក សៀង ណាំបានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលនៅសហគមន៍ជីក្រែងថា “នេះជាកម្មវិធីបុណ្យរបស់បងប្អូន ដើម្បីអបអរសាទរដល់អ្នកជាប់ពន្ធធនាគាចំនួន ២ឆ្នាំ ហើយយើងមិនបានហាមឃាត់ទេ”។ លោកបានបន្ថែមទៀតថា “នេះជាការសាមគ្គីរបស់បងប្អូនដើម្បី ទទួលទទួលបានជោគជ័យ ហើយវាគឺមិនមានខុសច្បាប់នោះទេ។
លោក មន្ត្រីសង្ឃខេត្តសៀមរាប ក៏បានមានសង្ឃដីកាផងដែរថា “បុណ្យនេះបង្ហាញពី ភាពតស៊ូក្នុងការទាមទារឱ្យបានដីមកវិញ” ដើម្បីយកមកបង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត។ នេះក៏បញ្ជាក់ដែរថា អាជ្ញាធរគ្រប់ជាន់ថ្នាក់មានការយោគយល់ ហើយក្រៅពីនេះ ចំពោះសិស្សានុសិស្សវិញ សូមខិតខំប្រឹងប្រែងរៀនសូត្រ។ បន្ទាប់មកទៀតព្រះអង្គក៏បានសូត្រមន្តជូនពរដល់បងប្អូនទាំងអស់គ្នា។
ប៉ុន្តែគួរកត់សំគាល់ថា នៅមុនថ្ងៃរៀបចំកម្មវីធីបុណ្យ គឺនៅថ្ងៃល្ងាចទី ២០ ខែសីហា ឆ្នាំ២០១១ មានប៉ូលីស កងកំលាំងសមត្ថកិច្ចផ្សេងៗបានចុះត្រួតពិនិត្យមើលពីស្ថានភាពនៃការប្រារព្ធនេះ។ នេះបង្ហាញថា អាជ្ញាធរបានដាក់សំពាធដល់ដំណើរការនៃការប្រារព្ធកម្មវិធីបុណ្យទាំងមូល និងមិនចង់ឱ្យវា កើតឡើងនោះឡើយ។
ជាក់ស្តែង ប្រជាពលរដ្ឋបានគ្រោងដើក្បួននៅជុំវិញព្រះវិហារដោយមានការពាក់មួកក្រដាស និងមានសរសេរពាក្យមួយចំនួនពាក់ព័ន្ធនឹងការទទួលបានជោគជ័យនេះ ប៉ុន្តែត្រូវបានអាជ្ញាធរហាមឃាត់ជាមុនកុំឱ្យមានការដើរក្បួនេះ។
បើយោងតាមការវិភាគរបស់មន្រ្តីសង្គ្រមស៊ីវិលមួយចំនួនបានអះអាងថា ប្រសិនបើគ្មានការអន្តរាគមន៍ពី អង្គការសហប្រជាជាតិ(UN) និងអង្គការក្រៅរដ្ឋាភិបាលនោះទេ ក៏គ្មានការប្រារព្ធនេះដែរ ព្រោះគេមិនឱ្យធ្វើ។
គួកត់សំគាល់ថា កម្មវធីបុណ្យនេះ គឺត្រូវបានរៀបចំឡើងដោយបងប្អូនសហគមន៍ខាងលើបន្ទាប់ ពីមានការដោះលែងអ្នកជាប់ពន្ធធនាគារ រឿងទំនាស់ដីធ្លីដែលត្រូវបានជាប់ចោទពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយ និង អ្នកខ្លះទៀតត្រូវបានចោទរហូតដល់ប្រាំបីករណីនៅក្នុងអំឡុងឆ្នាំ ២០០៩។
No comments:
Post a Comment