យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

1/03/2012

កម្លាំងប្រដាប់អាវុធបណ្តេញប្រជាពលរដ្ឋបុរីកីឡា

ដោយ ឯម ខេមរា
ភ្នំពេញៈ ប្រជាពលរដ្ឋ សហគមន៍បុរីកីឡាបានអះអាងថា រហូតមកដល់ពេលនេះ ផ្ទះរបស់ ប្រជាពល​រដ្ឋប្រមាណ ៣២០ ខ្នងត្រូវបាន ប៉ូលីស ប៉េអឹម និងកងរាជ​អវុធហត្ថប្រដាប់​ដោយអាវុធធ្វើការ​ការពារ​ឱ្យគ្រឿងចក្រ ឈូសកំទេចផ្ទះរបស់ពួកគាត់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១២នេះ ដែលស្ថិតក្នុង​សហគមន៍​បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ ៧មករា។
សកម្មភាពឈូសឆាយរបស់គ្រឿងចក្រដោយាមានការការពារពីអាជ្ញាធរ
      ការឈូសឆាយកំទេចនេះគឺត្រូវបានចាប់ធ្វើឡើងតាំងពីពេលដែលក្រុមអាជ្ញាធរបានបង្ក្រាបដោយជោក ជ័យទៅលើក្រុមប្រជាពលរដ្ឋដែលបានតបតក្នុងការបង្រ្កាបនេះ។ ក្រុមអាជ្ញាធរប្រមាណ ២៥០ នាក់ បានព្យា​យាម​ឱ្យគ្រឿង​ចក្រ​ចូល​ទៅ​ក្នុងសហន៍របស់ប្រជាពលរដ្ឋតាំងពីម៉ោងប្រមាណ ៥:០០ នាទីព្រឹកទាបភ្លឺមក​ម្លេះ ដោយ​មាន​ការប៉ះ​ទង្គិចគ្នាជាមួយ​ប្រជាពលរដ្ឋទៀតផងដែរ។ ក្នុងការប៉ះទង្គិចនេះ ក្រុមប្រជាពលរដ្ឋ​បានព្យា យាម​ទប់ស្កាត់​កុំឱ្យគ្រឿងចក្រចូលមកឈូសឆាយផ្ទះរបស់ពួកគេ ដោយយកដុំថ្ម កែប និងដបគប់ទៅលើ ក្រុមអាជ្ញាធរ និងការប្រើ កាំបិត និងពូថៅទៀតផដ។ រីឯក្រុមប៉ូលីស វិញដើម្បីបំបែកកំលាំងរបស់ពលរដ្ឋ បានប្រើហឹង្សា​ដោយ​ការវាយដំដោយដំ បងឆក់ ការប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង និងការប្រើ ឡាន ទឹក។
           បន្ទាប់ពីការប៉ះទង្គិច គេឃើញមានក្រុមអ្នកភូមចំនួន ៤នាក់បានរងរបួស ដែលមាន ២នាក់ជាយុវជន ហើយក្នុងចំនោមអាជ្ញាធរទាំងនោះក៏មាន ម្នាក់បានរងរបួសដែរ។
         ប្រជាពលរដ្ឋបានយំស្រែកដោយការសោកស្តាយផ្ទះសំបែង និងទ្រព្យសម្បតិ្តរបស់ពួកគេ ដែលត្រូវបាន គ្រឿងចក្រឈូសឆាយអស់។ គួរកត់សំគាល់ថា ការឈូសឆាយនេះមិនបានជូនដំណឹងប្រជាពល​រដ្ឋ​ជាមុន​នោះ​​ទេ ដែលធ្វើឱ្យគាត់មិនបានត្រៀមទុកជាមុនដើម្បីយកទ្រព្យសម្បត្តិចេញពីផ្ទះរបស់ពួកគេឡើយ។  
ប្រជាពលរដ្ឋកំពុងរើរបស់របរប្រើប្រាស់របស់ពួកគេ
         ប្រជាពលរដ្ឋម្នាក់បាននិយាយថា ខ្ញុំស្តាយទ្រព្យសម្បតិ្តរបស់ខ្ញុំណាស់។ ហេតុអីបានជាគេឈូស​ឆាយ​ផ្ទះរបស់ខ្ញុំ?​ ពួកនេះវាសាហាវជាងពួកប៉ុលពលទៅទៀត វាប្លន់ផ្ទះរបស់ប្រជាពលរដ្ឋ”។ ប្រជាពលរដ្ឋខ្លះ​ទៀត​បាននិយាយថា “ពួកវាកុហកពួកយើង វាថាបើមានបញ្ជីស្នាមត្រឹមត្រូវវានឹងមិនឈូសឆាយផ្ទះរបស់យើងទេ ប៉ុន្តែ​វា​នៅតែធ្វើទៀត”។
គួរកត់សំគាល់ដែរថា ការឈូសឆាយនេះគឺជាគម្រោងអភវឌ្ឍន៍របស់ក្រុម ហ៊ុន ផានអ៊ីម៉ិច ក្នុង​សហគមន៍បុរីកីឡាដោយសន្យាសាងសង់អាគារ ឱ្យ ប្រជាពលរដ្ឋរស់នៅ ប៉ុន្តែប្រជាពលរដ្ឋថា នេះគឺជាការយក​លេសរបស់​ក្រុម ហ៊ុនដើម្បីឈូឆាយផ្ទះសំបែង និងយកដីប្រជាពលរដ្ឋលក់តែប៉ុណ្ណោះ។

No comments:

Post a Comment