យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

1/04/2012

ក្រុមអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលថ្កោលទោសចំពោះ ការបណ្តេញពលរដ្ឋសហគមន៍បូរីកីឡាដោយហឹង្សា


Housing Rights Task Force (HRTF), Cambodian Youth Network (CYN), Independent Democracy of Informal Economic Association (IDEA), Bridges Across Borders Cambodia (BABC), Community Legal Education Center (CLEC), League of Boeung Kak Lake Women Struggling For Housing Rights (BKLW), Amlaing Community Rights Protection (ACRP), Coalition of Cambodian Farmer Community (CCFC), Farmers Association for Peace & Development (FAPD), Prey Lang Community Network (PLCN) and Cambodian League for the Promotion & Defense of Human Rights (LICADHO)

ក្រុមអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលថ្កោលទោសចំពោះ

ការបណ្តេញពលរដ្ឋសហគមន៍បូរីកីឡាដោយហឹង្សា


ភ្នំពេញ (ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២) -​អង្គការ HRTF, CYN, IDEA, BABC, CLEC, BKLW, ACRP, CCFC, FADP, PLCN និង LICADHO​​​​ សូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ ការបំផ្លិចបំផ្លាញ លំនៅឋានរបស់ប្រជាពលរដ្ឋ​ ចំនួនប្រហែលជា៣០០គ្រួសារដែលរស់នៅ ក្នុងសហគមន៍បុរីកីឡា រាជធានីភ្នំពេញ។
ការបំផ្លាញលំនៅឋានទាំងអស់នេះ គឺជាកត់សំគាល់នៃទំព័រដ៏សោកសៅមួយផ្សេងទៀត នៃ ការអភិវឌ្ឍ ដែលមានពេលមួយនោះវាត្រូវបានលើកតម្កើងថាជាគំរួមួយ ជំនួសអោយការ បណ្តេញ ចេញ និងការអភិវឌ្ឍន៍ឆ្ងាយពីកន្លែងតាំងនៅ សម្រាប់អ្នកក្រីក្ររស់នៅក្នុងទីក្រុង ភ្នំពេញ។
នៅដើមឆ្នាំ២០០៣, កិច្ចព្រមព្រៀង ​ការបែងចែកដី ត្រូវបានស្នើឡើងសម្រាប់សហគមន៍ បូរីកីឡា
ដែលអនុញ្ញាតឲ្យក្រុមហ៊ុនសាងសង់មានខ្នងបង្អែករឹងមាំឈ្មោះ ផានអ៊ីមិច (Phanimex) អភិវឌ្ឍដីធ្លី មួយ ផ្នែកសម្រាប់គោលបំណងពាណិជ្ជកម្ម និងដីមួយផ្នែកទៀតដែល នៅសល់ត្រូវសង់លំនៅឋាន សម្រាប់ ប្រជាពលរដ្ឋ។ ក្រុមហ៊ុនផានអ៊ីមិច មានកាតព្វកិច្ចសង់ អាគារចំនួន ១០ខ្នង លើផ្ទៃដី ២ហិកតា សម្រាប់អ្នកភូមិ ជាថ្នូរនឹងការទទួលបានកម្មសិទិ្ធ លើចំណែកដីទំហំ ២.៦ហិតាសម្រាប់ ការអភិវឌ្ឍន៍ ពាណិជ្ជកម្ម។
នៅខែមេសា ២០១០ ក្រុមហ៊ុនផានអ៊ីមិចបានបំភ្លេចកិច្ចព្រមព្រៀងខាងលើជាឯកតោភាគី ដោយ មាន ការឯកភាពពីរដ្ឋាភិបាល ហើយក្រុមហ៊ុនេះបានសង់អាគារចំនួនតែប្រាំបីខ្នង ប៉ុណ្ណោះ។ ការណ៍នេះ ជាហេតុធ្វើឲ្យពលរដ្ឋ ៣០០គ្រួសារ ត្រូវបានគេដាក់អោយស្ថិតនៅក្រៅ កិច្ចព្រមព្រៀង ពីដំបូង ប៉ុន្តែពួកគេបន្តរស់នៅក្នុងផ្ទះរបស់គេរៀងៗខ្លួននៅក្នុងតំបន់នោះ រហូតមក។​ គឺលំនៅឋាន ទាំងអស់ នេះ ហើយ ដែលត្រូវបានតំណាងក្រុមហ៊ុនផានអ៊ីមិច វាយ កំទេចចោលអស់ក្នុងថ្ងៃនេះ។

លោក ថេង សាវឿន អ្នកសំរបសំរួលអង្គការ CCFC បានមានប្រសាសន៍ថា នេះគឺជា ព្រឹត្តិការណ៍ដ៏មហាសោកនាដកម្មសម្រាប់គ្រួសារអ្នកបូរីកីឡា” “វាក៏ជាវិធីដ៏សោកសៅផងដែរ សម្រាប់ការចាប់ផ្តើមនៃឆ្នាំថ្មី”។ លោកស្រី ទេពវន្នី តំណាងសហគមន៍បឹងងកក់ មានប្រសាសន៍ថា “វាបញ្ជាក់ច្បាស់ណាស់ថា ការច្បាមយកដីធ្លី និងការបណ្តេញចេញដោយ បំពានក្នុងប្រទេសកម្ពុជា នឹងមិនផុតរលត់ទៅក្នុងឆ្នាំ២០១២ នេះទេ ហើយស្ថានភាពរបស់ ប្រជាពលរដ្ឋដែលស្ថិតក្នុងគ្រោះថ្នាក់នៃការបណ្តេញចេញ កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ”។ គាត់បាននិយាយបន្ថែមថា “រដ្ឋាភិបាលគួរតែបានជួយ និងបានការពារប្រជាពលរដ្ឋ មិនមែនជួយក្រុមហ៊ុនដែល មិនគោរពកិច្ច ព្រមព្រៀងរបស់ខ្លួនដូច្នេះទេ”។
ការបំផ្លិចបំផ្លាញលំនៅឋានត្រូវបានធ្វើឡើងដោយកម្មកររបស់ក្រុមហ៊ុនផានអ៊ីមិច និងកម្មករ ស៊ីឈ្នួល​ជាច្រើននាក់ផ្សេងទៀត​ និងដោយមានប្រើអ៊ិចស្កាវាទ័រ កាយកំទេចផ្ទះរបស់ ប្រជាពលរដ្ឋ ដោយម្ចាស់​គ្មានឱកាសរើឥវ៉ាន់ចេញទាន់នោះទេដំណើរការនៃការបំផ្លាញនេះ បានប្រព្រឹត្ត ទៅក្រោមការពិនិត្យមើលពីកងកម្លាំងប៉ូលីសចំរុះ ច្រើនជាងមួយរយនាក់ ដែលកង កម្លាំងនេះ បានចាប់ខ្លួន និងឃុំខ្លួនតំណាងសហគមន៍ចំនួន នាក់ ក្នុងនោះមានកូនក្មេងម្នាក់ផង ដោយ ពួកគេត្រូវបាន​នាំយក​ទៅឃុំខ្លួននៅឯស្នងការដ្ឋាននគរបាល ហើយអង្គរក្ស បីនាក់ផ្សេងទៀត ត្រូវបានគេនាំខ្លួន​ទៅកន្លែង​មួយដែលគ្មាននរណាដឹង។ កម្លាំងប៉ូលីសបាន ប្រើប្រាស់ឧស្ម័នបង្ហូរ ទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងពិត​ទៅលើ អ្នកភូមិនៃសហគមន៍បុរី កីឡា។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សដែលបានឃ្លាំមើលនៅកន្លែងកើតហេតុ បានឃើញផ្ទាល់ភ្នែកនូវ​ពួក​កម្មករ​ប្រើម៉ាស៊ីនខៃថ្ម ដើម្បីបំបែកថ្មមួយដុំធំនៅក្បែរមន្រ្តីប៉ូលីស ហើយដែលមន្រ្តីប៉ូលីស ទាំងនោះ​រើសបំណែកដុំថ្ម គប់សំដៅទៅលើប្រជាពលរដ្ឋ។ មន្រ្តីប៉ូលីសខ្លះបានប្រើដំបង វាយទៅលើអ្នកភូមិ។ ​យ៉ាងហោចណាស់មានមនុស្ស ១២នាក់រងរបួស ដែលរួមមាន ប៉ូលីសម្នាក់ផង ដែលក្នុងចំនួននេះមានអ្នកខ្លះរងរបួសធ្ងន់ធ្ងរ។
លោក ទឹម ម៉ាឡៃ ប្រធាន CYN បានមានប្រសាសន៍ថា “ការបណ្តេញចេញនេះ  បង្ហាញជាថ្មីម្តងទៀតថា ពួអ្នកនយោបាយមានអំណាច និងពួកអ្នកមានធនធាន  នៅក្នុង ប្រទេសកម្ពុជា អាចធ្វើអ្វីៗ​តាម​ទំនើងចិត្តដោយគ្មានទោសពៃ និងដោយមិនខ្លាចរអែង ពីច្បាប់ឡើយ។​ មានកិច្ចសន្យា ដែលក្រុមហ៊ុនផានអ៊ីមិច ជាប់កាតព្វកិច្ចផ្លូវច្បាប់ក្នុងការសាងសង់អាគារចំនួន ១០ខ្នង ប៉ុន្តែក្រុមហ៊ុន សាងសង់បានតែអាគារចំនួន ៨ខ្នង ប៉ុណ្ណោះ។ ជំនួស អោយការបង្ខំអោយ គោរពតាមខដែលមានចែងក្នុងកិច្ចសន្យា ពួកគេមិនត្រឹមតែត្រូវបាន អនុញ្ញាតអោយបំផ្លិចបំផ្លាញ ផ្ទះរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានធ្វើការបំផ្លាញផ្ទះ ទាំងនេះដោយមានជំនួយពី មន្រ្តីរដ្ឋាភិបាលថែមទៀត។ នេះគឺជាទង្វើដ៏ព្រៃផ្សៃខ្លាំងណាស់

HRTF, CYN, IDEA, BABC, CLEC, BKLW, ACRP, CCFC, FADP, PLCN និង LICADHO សូម អំពាវនាវដល់ ក្រុមហ៊ុន ផានអ៊ីមិច អោយគោរពកិច្ចព្រមព្រៀងរបស់ខ្លួន សាងសង់អាគារ ចំនួន ១០ខ្នង ឲ្យអ្នកសហគមន៍បូរីកីឡា ហើយសម្រាប់រដ្ឋាភិបាលសូមអោយធានាថា ការសាងសង់ អាគារត្រូវបានប្រព្រឹត្តធ្វើឡើងឲ្យបានគ្រប់ចំនួន។​ ក្រុមអង្គការសង្គមស៊ីវិល ទាំង ១១អង្គការ ក៏សូមអំពាវ​នាវ​ឲ្យ​មានការស៊ើបអង្កេតទៅលើការប្រើប្រាស់កម្លាំងហួសប្រមាណ របស់កងកម្លាំង ប៉ូលីស ដែលត្រួតពិនិត្យមើលលើការងារវាយកំទេចលំនៅឋាន​ នៅបូរីកីឡា ក្នុងថ្ងៃនេះ៕

ព័ត៌មានបន្ថែមសូមទាក់ទងៈ
លោក អៀង វុទ្ធី មន្ត្រីគ្រប់គ្រងកម្មវិធីឃ្លាំមើលការអភិវឌ្ឍន៍ BABC ០១២​៧៩១​៧០០
លោក ឆេង សម្ផស្ស មន្ត្រីឃ្លាំមើលជាន់ខ្ពស់របស់អង្គការ LICADHO ០១២​៨៧៩ ៧៩៥

No comments:

Post a Comment