3/15/2012
3/14/2012
“សហគមន៍បឹងកក់តវ៉ារឿងអាជ្ញាធរកាត់ឈ្មោះចេញពីការទទួលបានកម្មសិទ្ធិដីធ្លី”
នៅព្រឹកថ្ងៃទី១៤ មីនា ប្រជាពលរដ្ឋសហគមន៍ បឹងកក់ប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខ សាលារាជធានីភ្នំពេញដើម្បីធ្វើការតវ៉ានិងសំដែង ការមិន ពេញចិត្តចំពោះការកាត់ឈ្មោះប្រជាពលរដ្ឋ ចំនួន៩៤ គ្រួសារ ពីកម្មសិទ្ធិដីធ្លីចំនួន ១២.៤៤ ហិចតា ដែលកំណត់ ដោយអនុក្រឹត្យលេខ ១៨៣។ ក្នុងការតវ៉ា នេះប្រជាពលរដ្ឋ បានឈរលើកបដា ដែលមានបង្ហាញ នូវសារផ្សេងៗគ្នា ដែលបង្ហាញពីទុក្ខ លំបាករបស់ ពួកគាត់ និងការទាមទានូវដំណោះស្រាយដើម្បី ទទួលបាននូវកម្មសិទ្ធិដីធ្លី។
គោលបំណងនៃការតវ៉ានេះ គឺដើម្បីធ្វើការ ទាមទារ ៣ចំណុចៈ
-
-
-
-
- កំណត់ព្រំដីឱ្យដាច់ពីក្រុមហ៊ុនតាមអនុក្រឹត្យលេខ១៨៣
- ដាក់ប្រព័ន្ធលូនៅតំបន់សហគមន៍ដែលពួកគាត់រស់នៅ
- ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋដែលត្រូវបានកាត់ឈ្មោះចេញ
3/10/2012
ទិវានារីអន្តរជាតិ ០៨ មិនា ឆ្នាំ២០១២ ខួបលើកទី១០១ ស្តីពី “ ស្ត្រី និងការចូលរួមអភិវឌ្ឍន៍ ”
នៅម៉ោង ៨:00 ព្រឹកថ្ងៃពី០៨ មីនា ឆ្នាំ២០១២ បណ្តាញយុវជនកម្ពុជា (CYN) និង ក្រុមក្លឹបមនសិការ យុវជនដើម្បីការអភិវឌ្ឍន៍សង្គម (YCSD) បានរួមគ្នារៀប ចំកម្មវិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទ ស្តីពី “ ស្ត្រី និងការចូលរួមអភិវឌ្ឍន៍សង្គម ” ដែល ប្រព្រឹត្តទៅនៅការិយាល័យរបស់ខ្លួនដែលមាន អាសយ ដ្ឋាននៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីសំណាក់ សិស្ស និស្សិតមកពីមហាវិទ្យាល័យផ្សេងៗគ្នានៅរាជធានី ភ្នំពេញ ប្រមាណ ៦៥ នាក់ ដែលភាគច្រើនជាស្ត្រី រួមជា មួយបុគ្គលិកអង្គការមួយចំនួនទៀត។
គោលបំណងនៅក្នុងការរៀបចំកម្មវិធីនេះឡើងគឺដើម្បីៈ
- រំលឹកឡើងវិញនូវវិរៈភាពរបស់ស្ត្រីនៅក្នុងការតស៊ូ ទាមទារ សិទ្ធិសេរីភាព។
- បង្ហាញ និង ផ្សព្វផ្សាយ ទៅដល់យុវជនអំពីបញ្ហាប្រឈមរបស់ស្ត្រីដែលជាកម្មករ និងសិស្ស និស្សិត។
- បង្ហាញពីសិទ្ធិ តួនាទី និងកាតព្វកិច្ច របស់ស្រ្តីនៅក្នុងការកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
- ផ្តល់ឱកាសដល់សិស្ស និស្សិតបានលើកឡើងពីកង្វល់ និងបញ្ហាលំបាករបស់ខ្លួនទាំងក្នុង ការសិក្សា ការងារ និងការអភិវឌ្ឍសង្គម។
នៅក្នុងឱកាសនៃការប្រារព្ធទិវានេះ លោក ទឹម ម៉ាឡៃ ប្រធានប្រតិបត្តិនៃបណ្តាញយុវជនកម្ពុជា បានថ្លែងនៅក្នុងសន្ទរកថាបើកកម្មវិធីដោយឆ្លើយតបនិងប្រធាបទថា “ ស្ត្រី និងការចូលរួមអភិវឌ្ឍន៍សង្គម គឺជាផ្នែកមួយ ដែលមានសារៈ សំខាន់ក្នុងការលើកកម្ពស់ឱ្យស្ត្រី ដែលជាយុវជនទទួលបាននូវការអភិវឌ្ឍន៍ និងវឌ្ឍនភាពរបស់ស្ត្រី លើគ្រប់វិស័យរួមទាំងវិស័យ នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ ដែលត្រូវបានធានាដោយអនុសញ្ញា អន្តរជាតិ ក្នុងគោលដៅឱ្យមានសមភាពរវាងបុរស និងស្ត្រី។ លោកបានបន្ថែមទៀតថា ក្នុងនោះមានបញ្ហាចំបងជាច្រើនដែល កំពុងតែកើតមានឡើងចំពោះស្ត្រីនៅកម្ពុជា ដែលរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ចំពោះរឿងនេះបន្ថែមទៀតមាន ដូចជា៖ អំពើហិង្សាលើស្ត្រី ការជួញដូរស្ត្រី ចំណាកស្រុក និងអាជីវកម្មពេស្យាកម្មលើស្ត្រីភេទ ដែលនេះគឺ សុទ្ធសឹងតែ ជាករណីដែលរំលោភលើសិទ្ធិរបស់ស្ត្រីយ៉ាងធ្ងន់ធ្ងរ ហើយក្រុមដែលងាយរងគ្រោះនោះភាគច្រើន គឺជាស្ត្រីដែលស្ថិត នៅក្នុងវ័យជាយុវជន” ។
Subscribe to:
Posts (Atom)