នៅម៉ោង ៨:00 ព្រឹកថ្ងៃពី០៨ មីនា ឆ្នាំ២០១២ បណ្តាញយុវជនកម្ពុជា (CYN) និង ក្រុមក្លឹបមនសិការ យុវជនដើម្បីការអភិវឌ្ឍន៍សង្គម (YCSD) បានរួមគ្នារៀប ចំកម្មវិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទ ស្តីពី “ ស្ត្រី និងការចូលរួមអភិវឌ្ឍន៍សង្គម ” ដែល ប្រព្រឹត្តទៅនៅការិយាល័យរបស់ខ្លួនដែលមាន អាសយ ដ្ឋាននៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីសំណាក់ សិស្ស និស្សិតមកពីមហាវិទ្យាល័យផ្សេងៗគ្នានៅរាជធានី ភ្នំពេញ ប្រមាណ ៦៥ នាក់ ដែលភាគច្រើនជាស្ត្រី រួមជា មួយបុគ្គលិកអង្គការមួយចំនួនទៀត។
គោលបំណងនៅក្នុងការរៀបចំកម្មវិធីនេះឡើងគឺដើម្បីៈ
- រំលឹកឡើងវិញនូវវិរៈភាពរបស់ស្ត្រីនៅក្នុងការតស៊ូ ទាមទារ សិទ្ធិសេរីភាព។
- បង្ហាញ និង ផ្សព្វផ្សាយ ទៅដល់យុវជនអំពីបញ្ហាប្រឈមរបស់ស្ត្រីដែលជាកម្មករ និងសិស្ស និស្សិត។
- បង្ហាញពីសិទ្ធិ តួនាទី និងកាតព្វកិច្ច របស់ស្រ្តីនៅក្នុងការកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
- ផ្តល់ឱកាសដល់សិស្ស និស្សិតបានលើកឡើងពីកង្វល់ និងបញ្ហាលំបាករបស់ខ្លួនទាំងក្នុង ការសិក្សា ការងារ និងការអភិវឌ្ឍសង្គម។
នៅក្នុងឱកាសនៃការប្រារព្ធទិវានេះ លោក ទឹម ម៉ាឡៃ ប្រធានប្រតិបត្តិនៃបណ្តាញយុវជនកម្ពុជា បានថ្លែងនៅក្នុងសន្ទរកថាបើកកម្មវិធីដោយឆ្លើយតបនិងប្រធាបទថា “ ស្ត្រី និងការចូលរួមអភិវឌ្ឍន៍សង្គម គឺជាផ្នែកមួយ ដែលមានសារៈ សំខាន់ក្នុងការលើកកម្ពស់ឱ្យស្ត្រី ដែលជាយុវជនទទួលបាននូវការអភិវឌ្ឍន៍ និងវឌ្ឍនភាពរបស់ស្ត្រី លើគ្រប់វិស័យរួមទាំងវិស័យ នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ ដែលត្រូវបានធានាដោយអនុសញ្ញា អន្តរជាតិ ក្នុងគោលដៅឱ្យមានសមភាពរវាងបុរស និងស្ត្រី។ លោកបានបន្ថែមទៀតថា ក្នុងនោះមានបញ្ហាចំបងជាច្រើនដែល កំពុងតែកើតមានឡើងចំពោះស្ត្រីនៅកម្ពុជា ដែលរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ចំពោះរឿងនេះបន្ថែមទៀតមាន ដូចជា៖ អំពើហិង្សាលើស្ត្រី ការជួញដូរស្ត្រី ចំណាកស្រុក និងអាជីវកម្មពេស្យាកម្មលើស្ត្រីភេទ ដែលនេះគឺ សុទ្ធសឹងតែ ជាករណីដែលរំលោភលើសិទ្ធិរបស់ស្ត្រីយ៉ាងធ្ងន់ធ្ងរ ហើយក្រុមដែលងាយរងគ្រោះនោះភាគច្រើន គឺជាស្ត្រីដែលស្ថិត នៅក្នុងវ័យជាយុវជន” ។
តាងនាមឱ្យបណ្តាញយុវជនកម្ពុជា (CYN) នៅក្នុងទិវានេះយើងសូមធ្វើការស្នើទៅរដ្ឋាភិបាលនូវចំណុចមួយ ចំនួនដូចខាងក្រោមៈ
- ធានានូវការគោរពច្បាប់ជាតិ និងអន្តរជាតិដើម្បីការគោរពសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិនារីឱ្យមាន ប្រសិទ្ធិភាព
- រៀបចំគោលនយោបាយយេនឌ័រសម្រាប់ស្តី្រ
- លុបបំបាត់នូវរាល់សកម្មភាពរំលោភលើសិទ្ធិស្ត្រីគ្រប់រូបភាពដែលកំពុងកើតមាននៅប្រទេសកម្ពុជា
- អនុម័តគោលនយោបាយជាតិសម្រាប់យុវជនធ្វើយ៉ាងណាឱ្យមានសមភាពរវាងបុរស និងស្តី្រ
កញ្ញាហែម វណ្ណារ៉េត មន្រ្តីសម្របសម្រួលគម្រោងកម្មវិធីពង្រឹងអំណាចយុវជននៃប្រទេសកម្ពុជា (EYC) ដែល បានចូលរួមធ្វើជាវាគ្មិនបានធ្វើបទបង្ហាញអំពីបញ្ហាស្ត្រីនៅក្នុងសង្គមដោយមានប្រសាសន៍ថា “ ស្ត្រី គឺជាអ្នកដែលងាយ រងគ្រោះបំផុត ហើយក៏ជាអ្នកដែលដឹងអំពីស្ថានភាពរបស់ខ្លួនឯងដែលកំពុងប្រឈមសព្វថ្ងៃដែរ។ ដោយស្រ្តីភាគច្រើន គាត់តែងតែគិតពីភាពអវិជ្ជមានចំពោះខ្លួនឯងថា ខ្លួនមិនអាចធ្វើអ្វីៗគ្រប់បែបយ៉ាងស្នើនឹងបុរស និងដោយសារកត្តា សង្គមដែលមិនបានឱ្យតម្លៃលើស្ត្រីដោយសង្គមគិតថា ស្ត្រីជាភេទទន់ខ្សោយមួយវិញទៀតគឺការផ្តល់ឱ្យនូវសមភាព យេនឌ័រនៅក្នុងសង្គមនៅមានកម្រិតទាបនៅឡើយ។ ចុងបញ្ចប់ កញ្ញាក៏បានលើកឡើងបន្ថែមទៀតថាដើម្បីលុបបំបាត់ នូវបញ្ហាទាំងនេះ ស្ត្រីត្រូវតែមានភាពរឹងម៉ាំ និងត្រូវពង្រឹងសមត្ថភាពខ្លួនឯងជាមុនសិនទើបយើងអាចកែប្រែនូវភាពអវិជ្ជ មានទាំងអស់នេះបាន” ។
ចំណែកលោក បូ ពៅ ប្រធានការិយាល័យធនធាន មនុស្សនៃ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) បានធ្វើការអត្ថាធិប្បាយនៅក្នុងឱកាសនេះថា “ ដើម្បីឱ្យស្ត្រីចូលរួមក្នុងសកម្មភាពសង្គមកាន់តែច្រើន យើងទាំងអស់ចាំបាច់ត្រូវតែឱ្យតម្លៃលើស្ត្រីដោយផ្តើម ចេញពី ខ្លួនយើងជាមុនសិន ហើយយើងត្រូវចេះលើក
ទឹកចិត្តចំពោះស្ត្រីណាដែលមានភាពក្លាហានក្នុងការធ្វើ សកម្មភាពសង្គម។នៅក្នុងស្ថាប័នមួយដើម្បីលើកកម្ពស់ សិទ្ធិស្ត្រី ចាំបាច់ត្រូវ តែរៀបចំឱ្យមានគោលនយោបាយ យេនឌ័រសម្រាប់ស្តី្រឱ្យមានភាពច្បាស់លាស់ជាមុនសិន ”។ លោក ក៏បានលើកឡើងផងដែរពីភាពជោគជ័យ របស់យុវជន “ដើម្បីឱ្យមានភាពជោគជ័យនៅក្នុងជីវិត យុវជន ត្រូវចេះ តស៊ូរ អត់ធន់ ព្យាយាម ហើយត្រូវរៀបចំ ឥរិយាបថខ្លួន ឯងឱ្យមានភាពថ្លៃថ្នូរ មានកត្តញ្ញូតាធម៌ចំពោះមាតាបិតា

ព្រមទាំងថែរក្សា ខុសភាពរាង្គកាយឱ្យបានល្អប្រសើរ ”។
កម្មវិធីត្រូវបានបញ្ចប់នៅម៉ោង ១១ និង ៥០ នាទីព្រឹក ដោយមានការបិទកម្មវិធីដោយលោក ទឹម ម៉ាឡៃ។ នៅក្នុងកិច្ចបញ្ចប់នៃកម្មវិធីនេះលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសំណាក់វាគ្មិន និងសមាជិក សមាជិការ នៃបណ្តាញយុវជនកម្ពុជា និងក្រុមក្លឹបយុវជនដែលបានលះបង់ពេលវេលាដ៏មាន តម្លៃចូលរួមក្នុងវេទិការ នាថ្ងៃនេះ។
ដោយ៖ ស ម៉ូរី

No comments:
Post a Comment