យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

3/14/2012

“សហគមន៍បឹងកក់តវ៉ារឿងអាជ្ញាធរកាត់ឈ្មោះចេញពីការទទួលបានកម្មសិទ្ធិដីធ្លី”

       នៅព្រឹកថ្ងៃទី១៤ មីនា ប្រជាពលរដ្ឋសហគមន៍ បឹងកក់ប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខ សាលារាជធានីភ្នំពេញដើម្បីធ្វើការតវ៉ានិងសំដែង ការមិន ពេញចិត្តចំពោះការកាត់ឈ្មោះប្រជាពលរដ្ឋ ចំនួន៩៤ គ្រួសារ ពីកម្មសិទ្ធិដីធ្លីចំនួន ១២.៤៤ ហិចតា ដែលកំណត់ ដោយអនុក្រឹត្យលេខ ១៨៣។ ក្នុងការតវ៉ា នេះប្រជាពលរដ្ឋ បានឈរលើកបដា ដែលមានបង្ហាញ នូវសារផ្សេងៗគ្នា ដែលបង្ហាញពីទុក្ខ លំបាករបស់ ពួកគាត់ និងការទាមទានូវដំណោះស្រាយដើម្បី ទទួលបាននូវកម្មសិទ្ធិដីធ្លី។
           គោលបំណងនៃការតវ៉ានេះ គឺដើម្បីធ្វើការ ទាមទារ ៣ចំណុចៈ
-  កំណត់ព្រំដីឱ្យដាច់ពីក្រុមហ៊ុនតាមអនុក្រឹត្យលេខ១៨៣
-  ដាក់ប្រព័ន្ធលូនៅតំបន់សហគមន៍ដែលពួកគាត់រស់នៅ
-  ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋដែលត្រូវបានកាត់ឈ្មោះចេញ
                 ក្នុងអំឡុងពេលនៃការតវ៉ានេះតំណាងសហគមន៍ចំនួន១៦នាក់បានចូលទៅធ្វើការចរចារជាមួយ តំណាងសាលារាជធានីភ្នំពេញ។ ក្រោពីបានជួបចរចារគ្នាអស់រយះពេលប្រហែល១ម៉ោងរួចមក តំណាង សហគមន៍ម្នាក់មិនស្គាល់ឈ្មោះបានមានប្រសាសន៍ថា តំណាងសាលារាជធានីភ្នំពេញបានសន្យាថា និងធ្វើ ការដោះស្រាយក្នុងរយះពេលឆាប់ៗខាងមុខនេះ។ តំណាងសហគមន៍បឹងកក់ម្នាក់ទៀត គឺអ្នកស្ត្រី ទេព វណ្ណី ​​​បានមានប្រសាសន៍បន្ថែមទៀតថា យើងទុកពេលឱ្យសាលារាជធានីភ្នំពេញរយះពេល ១សប្តាហ៍ដើម្បីធ្វើ ការដោះស្រាយរឿងនេះ បើមិនមានការដោះស្រាយទេយើងនិងធ្វើការតវ៉ាបន្តទៀត
        បន្ទាប់ពីការចរចារជាមួយតំណាងសាលារាជធានី ភ្នំពេញរួចមកប្រជាពលរដ្ឋបានដង្ហែក្បួនដើម្បី ធ្វើការដាក់ ញត្តិនៅស្ថានទូតអាមេរិក ស្ថានទូតអង់ គ្លេស និងស្ថានទូតបារាំងដើម្បីស្នើឱ្យមាន ការធ្វើអន្តរាគមន៍ ចំពោះការទាមទារ៣ចំណុចរបស់ ពួកគាត់។
                 ការជួបជុំគ្នា ត្រូវបានបញ្ចប់នៅម៉ោង ១១ និង ១០ នាទីព្រឹកបន្ទាប់ពីបានដាក់ញត្តិនៅតាមស្ថាន ទូត នីមួយៗរួចមកដោយពួកគាត់រំពឹងថានិងមាន ការជួយធ្វើ អន្តរាគមន៍តាមសំណើររបស់ពួកគាត់។

ដោយ៖ ស ម៉ូរី
 

No comments:

Post a Comment