4/29/2012
លិខិតចូលរួមរំលែកទុក
ចំពោះ
មរណភាពរបស់លោក ឈុត វុទ្ធី ប្រធានអង្គការ
ការពារធនធានធម្មជាតិ
បណ្តាញយុវជនកម្ពុជា សូមសំដែងនូវសេចក្តីសោកស្តាយយ៉ាងក្រៃលែងជាទីបំផុតចំពោះមរណៈភាពរបស់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ដែលត្រូវបានមន្ត្រីរាជអវុធហត្ថបាញ់សម្លាប់ នៅតំបន់វាលបី ស្ថិតនៅភូមិថ្មដូនពៅ ខេត្តកោះកុង កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១២។
បណ្តាញយុវជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ដល់ក្រុមគ្រួសារសព ដែលបានបាត់បង់នូវមនុស្សជាទីស្រលាញ់ ដែលត្រូវជាស្វាមី ឳពុក បងប្អូន និងសាច់ញាតិដែលបានមរណៈទៅ ហើយនោះ។
បណ្តាញយុវជនកម្ពុជាក៏សូមសំដែងនូវការសោកស្តាយជាថ្មីម្តងទៀត ចំពោះការបាត់បង់ នូវសកម្ម ជន និងជាវីរៈជនស្នេហារព្រៃឈើ ការពារព្រៃឈើ ធនធានធម្មជាតិ និងសិទ្ធិមនុស្សយ៉ាងសកម្មដើម្បីបុព្វហេតុ សមភាព និងយុត្តិធម៌សង្គម ក៏ដូចជា ការការពារផលប្រយោជន៍សង្គមខ្មែរទាំងមូល។
បណ្តាញយុវជនកម្ពុជា សូមឧទ្ទិសវិញ្ញាកន្ធរបស់លោក ឈុត វុទ្ធី ទៅកាន់សុគតិភព។
រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១២
Subscribe to:
Post Comments (Atom)
No comments:
Post a Comment