5/31/2012
5/26/2012
តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍ធ្វើការបួងសួងនៅវត្តព្រៃសរ
ដោយៈ ស ម៉ូរី
នៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង១០ ព្រឹកនេះតំណាងអង្គការសង្គមស៊ីវិល សមាគម បណ្តាញយុវជន និងសហគមន៍មកពីតំបន់បឹងកក់ សហគមន៍បុរីកីឡា និងសហគមន៍ជីក្រែង ខេត្តសៀមប្រមាន៣០០ នាក់បានមកជួបជុំគ្នា នៅវត្តព្រៃសរ ស្ថិតនៅខណ្ឌង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើការបួងសួង និងប្រគេនដល់ព្រះសង្ឈតាមបែបសាសនា ដើម្បីសុំសេចក្តីសុខដល់អ្នក តំណាងបឹងកក់ទាំង១៥នាក់ដែលកំពុងតែជាប់ពន្ធនាគាព្រៃសរ។ បន្ទាប់ពីបានធ្វើការបួងសួងរួច អ្នកចូលរួមទាំងអស់បាននាំគ្នាហែក្បួនទៅមុខពន្ធធនាគាព្រៃសរដោយមានការកាន់បដា និងមានការស្រែកទាមទារ ដោយប្រជាពលរដ្ឋសហគមន៍ស្នើសុំឱ្យតុលាការធ្វើការដោះលែង អ្នកតំណាងបឹកក់ដែលត្រូវតុលាការកាត់ទោស ឱ្យជាប់ពន្ធធនាគាម្នាក់២ឆ្នាំ និង៦ខែ កាលពីថ្ងៃទី២៤ ខែឧសភា។

5/24/2012
5/22/2012
សិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំ
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ បណ្តាញយុវជនកម្ពុជាបានរៀបចំវគ្គសិក្ខាសាលា ស្តីពី “ភាពជាអ្នកដឹកនាំ”។ វគ្គសិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តឡើងនៅការិយាល័យបណ្តាញយុវជន កម្ពុជា ដែលមានអាស័យដ្ឋាននៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី លោក ស៊ា ភារម្យ ប្រធានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន
5/16/2012
5/15/2012
ចលនាយុវជនក្នុងការការពារព្រៃឈើនៅកម្ពុជា
ថ្ងៃច័ន្ទ, 14 ខែឧសភា 2012
ហេឡូវីអូអេ ១៤ ឧសភា ២០១២៖ ចលនាយុវជនក្នុងការការពារព្រៃឈើនៅកម្ពុជា
ដោយ សាយ មុន្នី វីអូអេ | ភ្នំពេញ
អ៊ីម៉េល
បោះពុម្ព
AngkorOne
More Sharing Services
រូបថត៖ Heng Reaksmey, VOA
លោក ឈឹម សាវុធ មន្ត្រីពង្រឹងអំណាចសហគមន៍នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា ពិភាក្សាក្នុងកម្មវិធីហេឡូវីអូអេ។
នៅពេលថ្មីៗនេះ គេសង្កេតឃើញមានយុវជនកាន់តែច្រើនឡើងបានចូលរួមការពារព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេ ក៏ដូចជានៅតាមតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ តើសកម្មភាពរបស់ពួកគេមានសារៈសំខាន់យ៉ាងដូចម្តេច? ហើយតើពួកគេត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះក្នុងការធ្វើសកម្មភាពរបស់ពួកគេនោះ?
វាគ្មិនដែលបានចូលរួមមាន លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា និង លោក ឈឹម សាវុធ មន្ត្រីពង្រឹងអំណាចសហគមន៍នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២៖
ហេឡូវីអូអេ ១៤ ឧសភា ២០១២៖ ចលនាយុវជនក្នុងការការពារព្រៃឈើនៅកម្ពុជា
download iconDownload: MP3
Right click (Control click for Mac) and choose Save Link/Target As
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com
http://www.voanews.com/khmer/news/environment/Hello-VOA-14-May-2012-Youth-Forest-Protection-151434905.html
Subscribe to:
Posts (Atom)