យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

5/22/2012

សិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំ

​​   នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ បណ្តាញយុវជនកម្ពុជាបានរៀបចំវគ្គសិក្ខាសាលា ស្តីពី “ភាពជាអ្នកដឹកនាំ”។ វគ្គសិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តឡើងនៅការិយាល័យបណ្តាញយុវជន កម្ពុជា ដែលមានអាស័យដ្ឋាននៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី លោក ស៊ា ភារម្យ ប្រធានអង្គការក្រុមការងារពិសេស​សិទ្ធិលំ​នៅដ្ឋាន
។ វគ្គបណ្តុះបណ្តាលនេះ មានយុវជនដែលជាសិក្ខាកាមចូលរួមចំនួន ៣៤ នាក់ ដែលជាសិស្ស និស្សិត ដែលមកពីសាលា និងសាលកលវិទ្យាល័យ​ផ្សេងៗគ្នានៅ​ក្នុងរាជ​ធានីភ្នំ​ពេញ​​រួមជាមួយបុគ្គលិកមកពីស្ថាប័នផ្សេងៗមួយចំនួនផងដែរ។
   ជាកិច្ចចាប់ផ្តើមនៃវគ្គសិក្ខាសាលា លោក ស៊ា ភារម្យបានធ្វើការបង្ហាញនូវគោលបំណងនៃវគ្គ​បណ្តុះបណ្តាលដល់​សិក្ខាកាមដែល​បាន​ចូល​រួ​ម​​ទាំងអស់ និងសារៈសំ​ខាន់​នៃវគ្គ​បណ្តុះ​បណ្តា​ល​នេះដើម្បីឱ្យយុវជនយកទៅ​ប្រើប្រាស់​ធ្វើ​យ៉ាង​​ណាឱ្យមានប្រយោជន៍នៅក្នុងសង្គម និង​ដើម្បីត្រៀមខ្លួនធ្វើជាអ្នកដឹក​នាំទៅ​ថ្ងៃអនា​គត​។ 
    គោលបំណងនៃការបើកវគ្គសិក្ខាសាលានេះឡើងដើម្បីឱ្យយុវជនដឹងអំពីៈ 
-​​ភាពជា​អ្នកដឹក​នាំដើម្បីឱ្យបានលទ្ធផលល្អ 
-យល់ដឹងបន្ថែមទៀត​ពីប្រសិទ្ធិភាពនៃភាពជាអ្នកដឹកនាំ 
- យល់ដឹងបន្ថែមពីបទពិសោធន៍នៃភាពជាអ្នកដឹកនាំនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងពិភពលោក -ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងនិស្សិត និងនិស្សិតមកពីសាកលវិទ្យា​ល័យ​នានា​ក្នុងរាជធានីភ្នំពេញ។ បន្ទាប់មក អ្នកសម្របសម្រួលបានលើកពីបទពិសោធន៍នៃការដឹកនាំ និងប្រវ​ត្តិ​​​តស៊ូនៃអ្នកដឹកនាំល្បីៗនៅលើពិភពលោក ដូចជាលោក ចយ វាស៊ីនតោន និងអ្នកស្រី អ៊ុងសាន សូជី ដែលសុទ្ធជាអ្នកដឹកនាំដែលក្លាយហ៊ាន និងមានការទទួលខុសត្រូវខ្ពស់ ហើយក៏ជា​អ្នក​ដឹក​នាំ​ម្នាក់ដែលជោគ ជ័យដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ កម្មវិធីនេះ​ក៏មាន​ការចាក់​បញ្ចាំង​ខ្សែភាពយន្តស្តីពី ដំណើរជីវិតរបស់មេដឹកនាំប្រទេសភូមា អ៊ុងសាន ស៊ូជី ដែល​អ្នក​ទទួលបានពានរង្វាន់ណូបែលសន្តិភាព។ បន្ទាប់ពីទស្សនាខ្សែភាពយន្តចប់ អ្នកសម្រប​សម្រួល​ក៏​បាន​ការឆ្លុះបញ្ចាំង និងបំផុសគំនិតដល់យុវជនដើម្បី ឱ្យយុវជនលើកឡើងពីលក្ខណៈវិជ្ជមាន និងអវិជ្ជាមានរបស់អ្នកស្រី អ៊ុងសាន ស៊ូជី។ លោក ស៊ា ភារម្យ ក៏បានលើកឡើងពីលក្ខណៈ ល្អសំ ខាន់ៗរបស់អ្នកដឹកនាំនាពេលបច្ចុប្បន្នដើម្បី ឱ្យទទួលបានភាពជោគជ័យនោះអ្នកដឹកនាំត្រូវតែជា បុគ្គលដែលមានលក្ខណៈដូចខាងក្រោមៈ 

-អ្នកដឹកនាំត្រូវមានទស្សនៈវិស័យច្បាស់លាស់ 
-អ្នកដឹកនាំត្រូវមានចំណេះដឹងខ្ពស់ ឆ្លាត ហើយអាចបត់បែនតាមគ្រប់កាលៈទេសៈ 
-អ្នកដឹកនាំត្រូវតែជាបុគ្គលម្នាក់ដែលធ្វើឱ្យបុគ្គលម្នាក់ ឬ ច្រើននាក់ស្តាប់តាម ឬគោរពតាម 
-អ្នកដឹកនាំត្រូវតែចេះធ្វើការងារជាក្រុម វគ្គសិក្ខាសាលាត្រូវបានបញ្ចប់នៅវេលា ម៉ោង ៥: 00 ល្ងាច ក្រោមបរិយាកាសរីករាយ និង ស្និទ្ធស្នាលដោយសិក្ខាកាមទាំងអស់រំពឹងទុកថាខ្លួននិងយកចំណេះ ដឹងដែលទទួលបាននៅថ្ងៃនេះទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គម។ 


1 comment:

  1. I have some questions to ask:
    1. How can leader and follower interact with each other more effectively?
    2. What are the challenges for their interaction?
    3.How the leader and follower adapt with the change of situation in their organization?

    ReplyDelete