យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

5/26/2012

តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍ធ្វើការបួងសួងនៅវត្តព្រៃសរ

ដោយៈ ស ម៉ូរី           

               នៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង១០ ព្រឹកនេះតំណាងអង្គការសង្គមស៊ីវិល សមាគម បណ្តាញយុវជន និងសហគមន៍មកពីតំបន់បឹងកក់ សហគមន៍បុរីកីឡា និងសហគមន៍ជីក្រែង ខេត្តសៀមប្រមាន៣០០ នាក់បានមកជួបជុំគ្នា នៅវត្តព្រៃសរ ស្ថិតនៅខណ្ឌង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើការបួងសួង និងប្រគេនដល់ព្រះសង្ឈតាមបែបសាសនា ដើម្បីសុំសេចក្តីសុខដល់អ្នក តំណាងបឹងកក់ទាំង១៥នាក់ដែលកំពុងតែជាប់ពន្ធនាគាព្រៃសរ។ បន្ទាប់ពីបានធ្វើការបួងសួងរួច អ្នកចូលរួមទាំងអស់បាននាំគ្នាហែក្បួនទៅមុខពន្ធធនាគាព្រៃសរដោយមានការកាន់បដា និងមានការស្រែកទាមទារ ដោយប្រជាពលរដ្ឋសហគមន៍ស្នើសុំឱ្យតុលាការធ្វើការដោះលែង អ្នកតំណាងបឹកក់ដែលត្រូវតុលាការកាត់ទោស ឱ្យជាប់ពន្ធធនាគាម្នាក់២ឆ្នាំ និង៦ខែ កាលពីថ្ងៃទី២៤ ខែឧសភា។

               នៅក្នុងការជួបជុំគ្នានៅមុខមណ្ឌលកែប្រែ២ (ពន្ធនាគាព្រៃសរ) នេះដែរ ប្រជាពលរដ្ឋសហគមន៍ និងតំណាងអង្គការសង្គមស៊ីវិលបានធ្វើការប្រលែងសត្វ និងធ្វើការបង្ហោះប៉ោង ដែលជាសារមួយបង្ហាញថា សុំឱ្យដោះលែងអ្នកទាំង១៥នាក់ឱ្យ មានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគាត់មានឱកាសរស់នៅជាមួយគ្រួសារដោយ មានសេរីភាពទាំងកាយ និងចិត្ត។
               ការជួបជុំគ្នាត្រូវបានបញ្ចប់នៅម៉ោង១២ ថ្ងៃត្រង់ បន្ទាប់ពីមានការសូត្រមន្តឱ្យពរជ័យដោយ ព្រះភិក្ខុលួន សុវាត ដើម្បីឱ្យសេចក្តីសុខ សេចក្តីចម្រើនកើតដល់អ្នកការពារសិទ្ធិមនុស្សទាំងអស់ ដែលចូលរួមនាព្រឹកនេះ។

No comments:

Post a Comment