នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១០ បណ្តាញយុវជនកម្ពុជា បានរៀបចំ ការជិះកង់ជាក្បួន និងមានបង់កក្រម៉ាពណ៌ខៀវ តំណាងអោយអ្នកការពារសិទ្ធិមនុស្ស ដើម្បីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៦២ ក្រោមការរៀបចំ និងដឹកនាំដោយស្ថាបនិកបណ្តាញយុវជនកម្ពុជា និងក្រុមយុវជនមកពីបណ្តាវិទ្យាល័យ នឹងសាកលវិទ្យាល័យ ប្រមាណជា ជិត៥០នាក់ ដែលការរៀបចំនេះក្រោមការ ឧបត្ថមគាំទ្រថវិកា និងសំភារៈ ដោយ ក្រុមមិនផ្លូវការដែលគេស្គាល់ថា ក្រុមមិត្ត១០ធ្នូ។
នៅក្រោមការដឹកនាំរបស់លោក ទឹម ម៉ាឡៃ រូមជាមួយស្ថាបនិកជាច្រើននាក់ និង លោក នូ ណារិទ្ធ ជាអ្នកសម្រប់សម្រួលទូទៅ ក្រុមយុវជនបានចាប់ផ្តើមចេញដំណើរ នៅម៉ោងប្រមាណជា ៨ និង ៥នាទីព្រឹក ដោយចាប់ផ្តើមចេញដំណើរ ពីការរិយាល័យរបស់ខ្លួន ផ្ទះលេខ ២១៦ AB,ផ្លូវលំលេខ ២៧១, ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមយុវជនបានធ្វើដំណើតាមផ្លូវ២៧១ ឆ្ពោះទៅកាន់ក្បាលថ្នល់ ដោយ បានឆ្លងកាត់ស្តុបស្ទឹងមានជ័យ ហើយក្រុមយុវជនក៏ឈបមួយរយះ ដើម្បីចែកក្រដាសខិត ប័ណ្ឌ និងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស ដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរ និងនៅតាមគេហដ្នានដែលនៅជាប់ដងផ្លូវ។ បន្ទាប់មកក្រុមយុវជនក៏បានធ្វើដំណើរ ទៅមុខបន្តទៀត ដោយបានឆ្លងស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ដើម្បីឆ្ពោះទៅកាន់ សួនសន្តិភាពនៅក្បែរវត្តភ្នំ។ ដោយបានធ្វើដំណើរ តាមបណ្តោយផ្លូវព្រះនរោត្តម និងការចែកខិតប័ណ្ឌជាហូរហែរយ៉ាងច្រើនទៀត ពីសំណាក់ក្រុមយុវជននោះ ឃើញថាក្រុមយុវជនមានភាពក្លាហាន និងក្លៀវខ្លាក្នុងការចែក និងធ្វើការពន្យល់ណែនាំអំពីការប្រារព្ធ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូដល់បងប្អូនប្រជាពលរដ្ឋ។ ក្នុងពេលនោះដែរយើង ឃើញថា បងប្អូនប្រជាពលរដ្ឋមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសកម្មភាពរបស់យុវជន ដែលបានជិះកង់ជាក្រុម ហើយមានការបង់ករក្រមារពណ៌ខៀវដូចៗគ្នា ដែលតំណាងឲ្យអ្នកការពារសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា។ បន្ទាប់មកទៀត បានធ្វើដំណើឆ្លងកាត់ព្រះបរមរាជ វាំង តាមបណ្តោយផ្លូវស្របតាមមាត់ទន្លេ ហើយក៏បានទៅដល់សួនសន្តិភាព នៅ វេលាម៉ោងប្រហែលជា ១១និង ៥នាទី ហើយលោក ទឹម ម៉ាឡៃដែលជាអ្នកដឹកនាំក្រុមយុវជនក៏បានធ្វើ ការប្រកាសហេតុ ស្តីពីទិវាសិទ្ធិមនុស្សអន្តរជាតិ និងអាននូវសេចក្តីថ្លែងការណ៍ រួមរបស់ ក្រុមមិត្ដ១០ធ្នូ ដល់ក្រុមយុវជនទាំងអស់ដែលមានវត្តមាន ហើយក៏បានស្រែកជ័យឃោស ព្រមគ្នាថា “ជយោ! ទិវាសិទ្ធិមនុស្សអន្តរជាតិ “ ”សិទ្ធិមនុស្ស ជាសិទ្ធិរបស់យើងគ្រប់គ្នា” ក្រោយការជួបជុំគ្នាអស់រយះពេលជាង៣០នាទី។ យុវជនទាំងអស់បានជិះកងបន្ត ឆ្ពោះទៅអារហារដ្ឋាន និស្ស័យសមុទ្រ ដើម្បីទទូលទានអាហារថ្ងៃត្រង់ នឹងចែករំលែងនូវបទពិសោធន៍រវាងគ្នានឹងគ្នា។
នៅក្នុងឱកាស នៃអាហារថ្ងៃត្រង យុវជនបានចែកធ្វើការណែនាំពីឈ្មោះ និងអារម្មណ៍របស់ខ្លួនចំពោះការជិះកង មួយព្រឹកកន្លងមក ដែលយុវជនខ្លះ ធ្លាប់បានចូលរួមកាលពីឆ្នាំ២០០៩ និងយុវជនដែលទើបតែចូលរួម នៅឆ្នាំ២០១០នេះ ថាមានភាពរីយរាយ ហើយគិតថាពួកគេបានចូលរួមចំណែក នូវក្នុងការគោរពសិទ្ធិមនុស្ស ការពារសិទ្ធិមនុស្ស និងបានបំពេញ នូវកាតព្វកិច្ចជាយុវជនមានការ ទទួខុសត្រូវម្នាក់ នៅក្នុងសង្គម។ ឱកាសនោះក៏មានវត្តមានលោក កៅ ពឿនមន្ត្រីគំរោងរបស់ LO-FTF ចូលរួមចែលរំលែកបទពិសោធន៍ល្អៗ របស់លោកកន្លងមកដល់យុវជនផងដែរ។ លោកបានលើនូវបទពិសោធន៍ល្អៗ ដែលធ្វើអោយយុវជនមានភាពរីករាយ និងស្តាប់ដោយយកចិត្តទុកដាក់។
ការប្រារព្ធកម្មវិធី ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ របស់ក្រុមយុវជន ដែលដឹកនាំដោយស្ថាបនិកបណ្តាញយុវជនកម្ពុជា CYN បានបញ្ចប់នៅម៉ោង២ និង៣៩នាទីថ្ងៃខែឆ្នាំដដែល ប្រកដដោយភាពសោមនស្សរីយក្រៃលែងបំផុត ហើយយុវជនសង្ឃឹមថា នឹងមានឱកាសចូលរួមនៅក្នុងកិច្ចការសង្គម នៅថ្ងៃក្រោយៗទៀតពុំខាន។
No comments:
Post a Comment