យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

1/22/2011

ពិធីគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ខួបលើកទី៧


ថ្នាក់ដឹ​​​កនាំ​​អង្គ​​ការសង្គម​​ស៊ីវិល សហ​​ភាព សហជីព សមាគម និង​កម្មករ​ក្នុងនិង​​ក្រៅប្រព័ន្ធ​ប្រមា​​​​ណ​​​ជាង ៥០​​​​នាក់ បាប្រមូ​​លផ្តុំ​​គ្នានៅកែ​​ងវត្តលង្ការដើម្បី​​គោរពវិ​​ញ្ញា​​​ណក្ខន្ធ​​​​លោក ជា​​ វិជ្ជា ខួបលើក​​​​​​​​​​ទី​៧។


នៅក្នុងពិធីជួបជុំគ្នាដើម្បីគោរពវិញ្ញាណក្ខន្ធ​​លោក ជា វិជ្ជា ខួបលើក​ទី​៧​នាព្រឹក​ថ្ងៃទី២២ ខែមករា វេលាម៉ោង ១១ និង ៤៥នាទី លោក អាត់ ធន់ ប្រធានសហភាព​ការងារ​កម្ពុជា CLC មាន​ប្រសាសន៍ថា ការដែលថ្នាក់ដឹងនាំអង្គការ សហភាព សហជីព សមាគម និងកម្មករ​បាន​មក​គោរព​វិញ្ញាណក្ខន្ធលោក ជា វិជ្ជានេះ គឺដើម្បីរំលឹកដល់ការតស៊ូ និងការ​ពលីជីវិត​ក្នុងបុព្វហេតុការ​ពារ​ប្រយោជន៍​កម្មករ និងសូមបួងសួងអោយវិញ្ញាណក្ខន្ធ​លោក​ជា វិជ្ជា​តាមថែរ​ក្សា​ការពារ នឹងដាស់​ស្មារតី​អ្នកជំនានក្រោយអោយក្លាហាន ក្រោក​ឈរ​តស៊ូ​ដើម្បីការ​ពារ​ផល​ប្រយោជន៍ កម្មករ និងការគោរព​សិទ្ធិ​មនុស្ស​នៅកម្ពុជា។

លោក វន់ ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA មាន​ប្រសាសន៍ថា ការគោរពវិញ្ញាណក្ខន្ធលោកជា វិជ្ជា គឺដើម្បីរំព្ញកដល់វិរៈកម្មករ និង ដើម្បី​​ជម្រុញ​អោយរដ្ឋាភិបាល​វេកមុខឃាតករ​មកផ្តន្ទារទោសតាមច្បាប់ និងសូម​អោយប្រជា​ពលរដ្ឋ កម្មករ កម្មការិនីទាំងអស់ចង់​ចាំនូវការពលីជិវិត របស់លោកជា វិជ្ជា ក្នុងការការ​ពារផ​លប្រយោជន៍កម្មករ។


គួររំលឹកថា លោក ជា វិជ្ជារ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខបានបាញ់សម្លាប់ កាល់ពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤ ខណៈដែលលោកកំពុង​អង្គុយអាន​កាសែត​នៅក្នុង​តូប​​លក់ការនៅកែងវត្តលង្ការ ដែល​​​​រហូតមក​ទល់នឹងពេលនេះ អាជ្ញាធរ​​មានសមត្ថកិច្ច​​នៅមិនទាន់វែកមុខឃាតករពិត​មកផ្តន្ទារទោ​ស​​​​​បាននៅឡើយទេ។

No comments:

Post a Comment