យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

6/12/2011

អន្តរសហព័ន្ធសហជីពប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ

អន្តរសហព័ន្ធសហជីព បានរៀបចំប្រារព្ធ ទិវាពិភពលោក​ប្រឆាំង​ពលកម្មកុមារ ថ្ងៃទី១២ មិថុនា  នៅក្រោមប្រធានបទ មានសហជីពគ្មាន​ពល​កម្មកុមារ ដែលមាន​អ្នកចូល​រួម​ជាង​ប្រាំរយ​នាក់ នៅរម្មណីយដ្ឋានប្រវត្តិសាស្រ្តភ្នំដូនពេញ ក្រោមការឧបត្ថមគាំ​ទ្ររដោយ​អង្គការ ILO។ 


នៅក្នុងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ដែលប្រារព្ធនៅថ្ងៃទី ១២ មិថុនានេះ លោក ម៉ៅ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ គោលបំណង​សំខាន់គឺ ធ្វើឲ្យសង្គមជាតិទាំងមូល​បង្កើនការយកចិត្តទុកដាក់​ថែមទៀតដល់​ការអនុវត្ត​សិទ្ធិ​របស់កុមារ និងជាពិសេសសិទ្ធិទទួលបានការអប់រំ និងការការពារគ្រោះថ្នាក់ពីការងារ ឬ​ទម្រង​ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។​

លោក យឹម សេរីវឌ្ឈនៈ អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិ  នៃអង្គការពលកម្មអន្តរជាតិ ILOមានប្រសាសន៍ថា គឺជាការចំាបាច់បំផុត នៅកម្ពុជា តែត្រូវតែអនុវត្ត​អោយបាន​ដើម្បី​លុបបំ​បាត់ពលកម្មកុមារ ព្រោះពលកម្មកុមារ បានធ្វើអោយប៉ះពាល់ដល់កុមារនៅកម្ពុជា។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា CCU មានប្រសាសន៍ថា ដើម្បីកាត់​បន្ថយ​ពលកម្មកុមារនៅកម្ពុជា លុះត្រាតែរដ្ឋាភិបាលអនុវត្តអោយបានបីចំនុន គឺទីមួយ​កាត់​បន្ថយភាពក្រីក្ររ ទីពីរពង្រឹងវស័យសិក្សាធិការ ជាមុនសិននោះទើប​អាច​កាត់​បន្ថយ​ពលកម្ម​កុមារបាន និងទីបីរដ្ឋាភិបាលត្រូវតែអនុវត្តជាដាច់ខាត បើមាននៅលើតែក្រដាស់ ហើយគ្មានការអនុវត្តនោះពលកម្មកុមារក៏មិនអាចកាត់បន្ថយបានដែរ។

លោក គង់ អាទិត្យ អគ្គលេខាធិការសហភាពការងារកម្ពុជា CLC មានប្រសាសន៍ថា ដើម្បី​លុបបំបាត់ពលកម្មកុមាលុះត្រាតែចូលរួមទាំងអស់គ្នា និងសហភាព​សហជីពទាំង​អស់​​ដែលមាន និន្នាការខាងណាក៏ដោយត្រូវតែ អនុវត្តិអោយពិតប្រាកដ សំរាប់ប្រធានបទ មាន​សហជីព គ្មានពលកម្មកុមារ នោះទើបសម្រេចបាន។ លោកបន្ថែមថា ប្រសិន​បើ​គ្មាន​ការ​តំាងចិត្ត មិនថាយុវជន កុមារ អាណាព្យាបាល និងរដ្ឋាភិបាលនោះទេ គឺមិន​អាច​សម្រេច​បានឡើយ។

សូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តភ្លោះរបស់រដ្ឋាភិបាលកម្ពុជា បានកំណត់នៅឆ្នាំ ២០១៥ នឹងលុបបំបាត់ពលកម្មកុមារអោយនៅត្រឹម ៨ភាគរយ ហើយលប់បំបាត់ទម្រងធ្ងន់ធ្ងរ​នៃពល​កម្ម​កុមារអោយអស់នៅក្នុងឆ្នាំ ២០១៦។ 

No comments:

Post a Comment