យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

2/10/2012

សហភាពការងារកម្ពុជា និងសមាជិក រួមទាំងបណ្តាញយុវជនកម្ពុជា ចុះចែកគ្រឿងឧបភោគបរិភោគដល់ជនរងគ្រោះបុរីកីឡា

ដោយ៖ ឯម ខេមរា

 សហភាពការងារកម្ពុជា (CLC) និងសមាជិក រួមទាំងបណ្តាញយុវជនកម្ពុជា (CYN) ដែលសមាជិក​សហភាពការងារកម្ពុជា​​រួមមានៈ សមា​គម​​​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធ​សហ​ជីពកម្មករ​ចំណី​អាហារ និងសេវា​កម្ម​​កម្ពុជា (CFSWF)  សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ កាត់​ដេរ​កម្ពុជា (C.CAWDU)

2/01/2012

និស្សិត​ខ្មែរ​៥​នាក់​នឹង​ទៅ​ប្រកួត​មុខវិជ្ជា​ច្បាប់​អន្តរជាតិ​នៅ​សហរដ្ឋ​អាមេរិក

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នឹង​បញ្ជូន​និស្សិត​ច្បាប់​ទៅ​ប្រកួត​ប្រជែង​មុខវិជ្ជា «ច្បាប់​អន្តរជាតិ» នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​ខាង​មុខ។
 
Photo Supplied
២៣-តុលា-២០១១៖ និស្សិត​ខ្មែរ​ទាំង ៥​នាក់ ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នឹង​បញ្ជូន​ទៅ​ប្រកួត​ប្រជែង​មុខវិជ្ជា «ច្បាប់​អន្តរជាតិ» នៅ​សហរដ្ឋ​អាមេរិក។


និស្សិតពូកែមួយក្រុមនេះនឹងត្រូវរួមគ្នាល្បងសមត្ថភាព​ជាមួយ​នឹង​និស្សិត ១០០​ក្រុម​ដែល​មក​ពី ៨០​ប្រទេស​ផ្សេង​ទៀត។
និស្សិត​សាលា​ច្បាប់​ចំនួន ៥​នាក់ នឹង​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​អំពី​នីតិ​អន្តរជាតិ​សាធារណៈ​នៃ​កម្មវិធី

លិខិតសំណូមពររបស់អ្នកសហគមន៍ព្រៃឡង់

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ
------------------------
លិខិតសំណូមពរ

យើងខ្ញុំជាប្រជាសហគមន៍ដែលរស់នៅជុំវិញតំបន់ព្រៃឡង់ រួមមានខេត្តកំពង់ធំ ស្ទឹងត្រែង ក្រចេះ និងខេត្តព្រះវិហារ ភាគច្រើនជាជនជាតិដើមភាគតិចកួយ។

សូមគរពជូន

ឯកឧត្តម ចន្ទ័ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ
សូមមេត្តាជ្រាប។

កម្មវត្ថុៈ សំណូមពរឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទពន្យាពេលក្នុងការ អនុមត័លើអនុក្រឹត្យស្តីពីបង្កើតតំបន់ការពារ និងអភិរក្សជីវចម្រុះ «ព្រៃឡង់» និងស្នើឲ្យមានការពិគ្រោះយោបល់ឲ្យបានទូលំទូលាយជាមួយសហគមន៍មូលដ្ឋានជុំវិញតំបន់ព្រៃឡង់ និងអង្គការសង្គមស៊ីវិល។

តបតាមកម្មវត្ថុខាងលើនេះយើងខ្ញុំសូមអនុញាតិជំរាបជូនឯកឧត្តមដូចតទៅ៖ យើងខ្ញុំទាំងអស់គ្នាមានក្តីសោមនស្សយ៉ាងក្រៃលែងដែលរដ្ឋាភិបាលបានខិតខំប្រឹងប្រែងព្រាងនូវអនុក្រឹត្យស្តីពីបង្កើតតំបន់ការពារ និងអភិរក្សជីវចម្រុះ «ព្រៃឡង់» នេះគឺអ្វីដែលយើងខ្ញុំជាប្រជាសហគមន៍រស់នៅជុំវិញតំបន់ព្រៃឡង់ចងឃើញ។ក្រោយពីបានធ្វើការពិភាក្សាគ្នាលើអនុក្រឹត្យនេះ