ការប្រជុំនេះបានធ្វើឡើង នៅក្រោយពេលដែលអង្គការខុមហ្វ្រែល បានកត់សម្គាល់ថា ការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ កន្លងមក មានចំនួនតិច ទាំងការជាប់ឆ្នោត និងការចូលរួមបោះឆ្នោត បើធៀបនឹងបញ្ជីឈ្មោះយុវជនមានសិទ្ធិបោះឆ្នោត។
8/11/2012
ខុមហ្វ្រែល ពិភាក្សាពីការចូលរួមរបស់យុវជនក្នុងការបោះឆ្នោត
អង្គការខុមហ្វ្រែល (Comfrel)
បានអញ្ជើញយុវជនដែលមានវ័យបោះឆ្នោតគ្រប់ស្ថាប័ន
ដូចជាយុវជនបម្រើក្នុងគណបក្សនយោបាយ សង្គមស៊ីវិល និស្សិតមហាវិទ្យាល័យ
និងសកលវិទ្យាល័យរបស់រដ្ឋ និងឯកជន
មកពិភាក្សាអំពីការចូលរួមរបស់យុវជន ក្នុងការបោះឆ្នោត
និងចូលបម្រើនយោបាយ។
ការប្រជុំនេះបានធ្វើឡើង នៅក្រោយពេលដែលអង្គការខុមហ្វ្រែល បានកត់សម្គាល់ថា ការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ កន្លងមក មានចំនួនតិច ទាំងការជាប់ឆ្នោត និងការចូលរួមបោះឆ្នោត បើធៀបនឹងបញ្ជីឈ្មោះយុវជនមានសិទ្ធិបោះឆ្នោត។
ការប្រជុំនេះបានធ្វើឡើង នៅក្រោយពេលដែលអង្គការខុមហ្វ្រែល បានកត់សម្គាល់ថា ការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ កន្លងមក មានចំនួនតិច ទាំងការជាប់ឆ្នោត និងការចូលរួមបោះឆ្នោត បើធៀបនឹងបញ្ជីឈ្មោះយុវជនមានសិទ្ធិបោះឆ្នោត។
8/06/2012
រដ្ឋលុបដីសម្បទាននៅព្រៃឡង់៤ម៉ឺនហិកតា
ជាជ័យជម្នះដ៏កម្រមួយចំពោះអ្នកព្យាយាមតស៊ូការពារព្រៃឡង់
ខណៈរដ្ឋាភិបាលបានលុបចោលសំណើដីសម្បទានសេដ្ឋកិច្ចចំនួន ៤
ក្នុងតំបន់ព្រៃនេះមានទំហំជាង ៤ ម៉ឺនហិកតា
ដែលកំពុងតែគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី
ដែលមិនទាន់ខូចខាតនៃព្រៃបៃតងនេះ។
លិខិត ចុះថ្ងៃទី ២ ខែកក្កដា បានប្រកាសថា ដីសម្បទានសេដ្ឋកិច្ចចំនួន ៤ មាន ផ្ទៃដីសរុប ៤០.៦១៨ ហិកតា នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានលុបចោល ព្រោះដីទាំងនេះ ស្ថិតនៅកណ្តាលព្រៃបៃតង និងពាក់កណ្តាលនៃព្រៃដ៏ធំបំផុតក្នុងតំបន់ទំនាប អាស៊ីអាគ្នេយ៍។
យោង តាមគោលនយោបាយផ្តល់ដីសម្បទាន ក្នុងតំបន់ដែលបាត់បង់ព្រៃឈើរួចហើយ លិខិតនោះបានបញ្ជាក់ថា ជាមួយនឹងរូបមន្តអភិវឌ្ឍន៍ស្បែកខ្លារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចស្តង់ដារ តំបន់នេះមិនអាចឈូសឆាយព្រៃឈើបានឡើយ។
លិខិតនោះបានបន្តថា ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ ទី១និងទី២ ហើយនិងក្រុមហ៊ុន PVP ជាក្រុមហ៊ុនដែលបានបាត់បង់ដីសម្បទានសេដ្ឋកិច្ចពីតំបន់នេះ ។
ក្រុមហ៊ុនទាំង ៤ ដែលគ្រោងអភិវឌ្ឍដំណាំកៅស៊ូនោះ មិនអាចទាក់ទងបានទេ កាលពីថ្ងៃ ម្សិលមិញ។
8/03/2012
គុណភាពអប់រំនៅកម្ពុជាត្រូវតែពង្រឹង!
នាពេលកន្លងមក វិស័យអប់រំខ្មែរត្រូវបានគេមើលឃើញថា បានផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើបរិមាណជាជាងគុណភាព។ នេះគឺជាការត្រឹមត្រូវម៉្យាង នៅពេលដែលប្រទេសយើងខ្វះធនធនមនុស្សច្រើន ប៉ុន្តែចាប់ពីពេលនេះតទៅ ធនធានមនុស្សត្រូវតែផ្តោតជាចាំបាច់ទៅលើគុណភាព។
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាបានផលិតធនធានមនុស្សកាន់តែច្រើនឡើងៗ។
ជាក់ស្តែង សាលារៀនដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សបានបើកទ្វារកាន់តែ ច្រើនឡើងៗ
ទាំងនៅក្នុងទីក្រុងភ្នំពេញ ទាំងនៅតាមបណ្តាខេត្តនានានៅក្នុងប្រទេស។
ក្នុងមួយឆ្នាំៗនិសិត្សច្រើនពាន់ម៉ឺននាក់បានចេញពីសាកល វិទ្យាល័យ។ ជាការពិត ជារៀងរាល់ឆ្នាំ មាននិសិ្សតច្រើនពាន់នាក់បានបញ្ចប់ការសិក្សាមែន ប៉ុន្តែសំណួរដែលកំពុងចោទឡើង គឺទាក់ទងទៅនឹងគុណភាពអប់រំ នៅក្នុងប្រទេសក្រីក្រមួយនេះ។ ប្រសិនបើគេនិយាយក្នុងក្របខណ្ឌក្នុងប្រទេស និងផ្អែកលើហេតុផលក្រោយរបបប៉ុលពត ជាការមិនអាចប្រកែកបានគឺថា គុណភាពអប់រំរបស់កម្ពុជាមានការរីកចម្រើនទៅមុខគួរសមមែន ប៉ុន្តែប្រសិនបើគេធ្វើការប្រៀបធៀបគុណភាពអប់រំរបស់កម្ពុជាជាមួយ ប្រទេសនៅក្នុងតំបន់ ឬប្រទេសអភិវឌ្ឍន៍ធំៗវិញ វិស័យអប់រំកម្ពុជាស្ថិតនៅឆ្ងាយដាច់ពីគេសឹងហៅមិនឮ។
Subscribe to:
Posts (Atom)