យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

8/06/2012

រដ្ឋ​លុប​ដី​សម្បទាន​នៅ​ព្រៃឡង់​៤ម៉ឺន​ហិកតា

ជា​ជ័យជម្នះ​ដ៏​កម្រ​មួយ​ចំពោះ​អ្នក​ព្យាយាម​តស៊ូ​ការ​ពារ​ព្រៃឡង់ ខណៈ​រដ្ឋាភិបាល​បាន​លុប​ចោល​សំណើ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៤ ក្នុង​តំបន់​ព្រៃ​នេះ​មាន​ទំហំ​ជាង ៤ ម៉ឺន​ហិកតា ដែល​កំពុង​តែ​គំរាម​កំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ​ដែល​មិន​ទាន់​ខូច​ខាត​នៃ​ព្រៃ​បៃតង​នេះ។
Untitled-2ដី​សម្បទាន​សេដ្ឋកិច្ច​ ប្រហែល ៣.២០០ ហិកតា​ នៅ​ក្នុង​ខេត្ត​កោះកុង ក៏​ត្រូវ​លុប​ចោល​ដូច​គ្នា​ដែរ ចំណែក​ដី​សម្បទាន​សេដ្ឋកិច្ច​ពីរ​កន្លែង ក្នុង​ខេត្ត​ក្រចេះ និង​មួយ​កន្លែង​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​មាន​ទំហំ​ប្រមាណ​៣​ម៉ឺន​ហិកតា ត្រូវ​បាន​កំហិត​។ នេះ​បើ​តាម​លិខិត​របស់​​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី។
លិខិត ​ចុះ​ថ្ងៃ​ទី ២ ខែ​កក្កដា បាន​ប្រកាស​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ ៤ មាន ផ្ទៃ​ដី​សរុប ៤០.៦១៨ ហិកតា នៅ​ក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ត្រូវ​បាន​លុប​ចោល ព្រោះ​ដី​ទាំង​នេះ ​ស្ថិត​នៅ​កណ្តាល​ព្រៃ​បៃតង និង​ពាក់​កណ្តាល​នៃ​ព្រៃ​ដ៏​ធំ​បំផុត​ក្នុង​តំបន់​ទំនាប អាស៊ី​អាគ្នេយ៍។

យោង ​តាម​គោលនយោបាយ​ផ្តល់​ដី​សម្បទាន​ ក្នុង​តំបន់​ដែល​បាត់​បង់​ព្រៃឈើ​រួច​ហើយ លិខិត​នោះ​បាន​បញ្ជាក់​ថា ជាមួយ​នឹង​រូប​មន្ត​អភិវឌ្ឍន៍​ស្បែក​ខ្លា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ​និង​កិច្ច​សន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ស្តង់ដារ ​តំបន់​នេះ​មិន​អាច​ឈូស​ឆាយ​ព្រៃ​ឈើ​បាន​ឡើយ។
លិខិត​នោះ​បាន​បន្ត​ថា ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ ទី១និង​ទី២ ហើយ​និង​ក្រុម​ហ៊ុន PVP ​ជា​ក្រុម​ហ៊ុន​ដែល​បាន​បាត់​បង់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​តំបន់​នេះ​ ។
ក្រុមហ៊ុន​ទាំង​ ៤ ​ដែល​គ្រោង​អភិវឌ្ឍ​ដំណាំ​កៅស៊ូ​នោះ មិន​អាច​ទាក់ទង​បាន​ទេ កាល​ពី​ថ្ងៃ ម្សិលមិញ។


ការ ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ផ្ទៃដី​ប្រមាណ ៣៦ ម៉ឺន​ហិកតា​ដែល​ធំ​ជាង​ផ្ទៃ​ព្រៃ​ឡង់ ពី​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​កន្លង​មក បាន​ជំរុញ​ឲ្យ​មាន​ការ​តស៊ូ​យ៉ាង​ខ្លាំង​ក្លា​ពី​ប្រជាជន ប្រមាណ​៣៥​ម៉ឺន​នាក់ ដែល​រស់​អាស្រ័យ​ដោយ​ព្រៃឡង់​នេះ។
ប្រជាជន​ភាគ​ ច្រើន​ជា​ជន​ជាតិ​គួយ មាន​ប្រពៃណី​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឈើ​ពី​ព្រៃឡង់ ​ជា​​ព្រៃ​នៅ​តំបន់​ទំនាប​ធំ​បំផុត​ ដែល​នៅ​សេសសល់​នៅ​អាស៊ី​អាគ្នេយ៍ និង​លាត​សន្ធឹង​លើ​ខេត្ត​កំពង់ធំ ស្ទឹងត្រែង ក្រចេះ និង​ព្រះវិហារ។

អ្នក ​ស្រី Suwanna Gauntlett នាយក​ប្រតិបតិ្ត​នៃ​អង្គការ​អភិរក្ស​ឈ្មោះ​ថា Wildlife Alliance បាន​ឲ្យ​ដឹង​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ព្រៃ​ឡង់​ចំនួន​៤ ជា​សម្បទាន​ដី​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត ព្រោះ​ដី​សម្បទាន​ទាំង​នេះ ​ស្ថិត​នៅ​ចំ​កណ្តាល​តំបន់​ព្រៃ​ឈើ​តែ​ម្តង។
អ្នកស្រី​បន្ត​ថា៖«​ ខ្ញុំ​អាច​និយាយ​បាន​ថា ពាក់​កណ្តាល​ព្រៃ​នោះ​ គឺ​កន្លែង​លូត​លាស់​ចម្បង​ឬ​អាច​ច្រើន​ជាង​នេះ ​ដូច្នេះ​ នោះ​ជា​មូលហេតុ​ដែល​ដី​ ៤ ​កន្លែង ជា​ដី​សម្បទាន​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត»។
អ្នក​ស្រី​បាន​បន្ថែម​ថា ការ​លុប​ចោល​ដី​សម្បទាន​ទាំង​នោះ និង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កោះ​កុង ដែល​គំរាម​កំហែង​ដល់​ច្រក​របៀង​ចុង​ក្រោយ​ដែល​តភ្ជាប់​ព្រៃ​ទាំង​ពីរ​នៅ​ ជួរ​ភ្នំ​ក្រវាញ បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ថ្មី​មួយ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​បរិ​ស្ថាន​ព្រៃឈើ​។
លោក​ស្រី​ថា​៖ «យើង​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​រាជ​រដ្ឋាភិបាល​បាន​សម្រេច​លុប​វា​ចោល​វិញ​ទាំង​អស់»។

លោក ប៊ុន អ៊ុយ រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ បាន​កត់​សម្គាល់​បន្ថែម​ថា ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​មិន​បាន​ទទួល​ខុស​ត្រូវ​លុប​ចោល​ដី សម្បទាន​នោះ​ទេ ប៉ុន្តែ​ គ្រាន់​តែ​ជូន​ដំណឹង​ទៅ​ភាគី​ដែល​ពាក់​ព័ន្ធ អំពី​អ្វី​ដែល​បាន​កើត​ឡើង​។
លោក​បន្ត​ថា៖ «សម្តេច​នាយក​រដ្ឋ​មន្រ្តី​បាន​លុប​ចោល​[ដី​សម្បទាន​សេដ្ឋ​កិច្ច] ពី​ក្រុម​ហ៊ុន​មួយ​ចំនួន​​ក្នុង​ខេត្ត​នានា​ អស់​ជា​ច្រើន​មក​ហើយ ហើយ​សម្តេច​នឹង​រក្សា​ដី​ ដែល​ដក​យក​ពី​ក្រុម​ហ៊ុន​នោះ ដើម្បី​ប្រគល់​ដល់​គ្រួសារ​ណា​ដែល​គ្មាន​ដី​ធ្លី​នៅ»។

តស៊ូមតិ​ឈ្នះ ខុស​ពីសង្គ្រាម
ក្រៅ ​ពី​ការ​គំរាម​កំហែង​ដល់​សត្វ​ព្រៃ​នៅ​ព្រៃឡង់ ដែល​រួម​មាន​សត្វ​ជិត​ផុត​ពូជ​រាប់​សិប​ក្បាល ​អ្នក​អភិរក្ស​ប៉ាន់​ប្រមាណ​ថា ការ​បន្ត​កាប់​ឈើ​ក្នុង​ព្រៃ​នេះ​ នឹង​បំផ្លិច​បំផ្លាញ​ទី​ជម្រាល​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ការពារ​ទន្លេ មេគង្គ។
ការ ​កាប់​ព្រៃឈើ​ខ្លាំង​ក្លា បាន​បណ្តាល​ឲ្យ​ក្រុម​សិទិ្ធ​មនុស្ស​និង​សហគមន៍​ព្រៃឡង់ ធ្វើ​ការ​តវ៉ា​ កាល​ពី​ខែ​ឧសភា ​ឆ្នាំ២០១១ ដែល​មាន​ប្រជាជន​ប្រហែល ២០០ នាក់ ដែល​ភាគ​ច្រើន​គូស​រូប​ផ្កា​លើ​ផ្ទៃ​មុខ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ភ្នំពេញ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​នៅ​សល់​ចុង​ក្រោយ​។

លោក ហឿន សុភាព ប្រជាជន​ក្នុង​ស្រុក​សណ្តាន់ ​និង​ជា​អ្នក​តំណាង​បណ្តាញ​ព្រៃ​ឡង់ បាន​ស្វាគមន៍​ការ​លុប​ចោល​នេះ ប៉ុន្តែ​ លោក​បន្ត​ថា មាន​ដី​សម្បទាន​គួរ​ឲ្យ​បារម្ភ​ច្រើន​ទៀត ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​កាប់​ព្រៃឈើ​យក​ដី។
លោក​បន្ត​ថា៖ «យើង​រស់នៅ​ក្នុង​ស្រុក​សណ្តាន់​ជុំវិញ​ព្រៃឡង់ នឹង​ធ្វើ​ពិធី​អរគុណ​ដ៏​ធំ​មួយ​ដល់​រដ្ឋាភិបាល ប្រសិន​បើ​រដ្ឋាភិបាល​លុប​ចោលដី​សម្បទាន​របស់​ក្រុមហ៊ុន CRCK ក្រុម​ហ៊ុន ទ្រី ភាព​ក្រុមហ៊ុន អានម៉ាឌី និង​ក្រុម​ហ៊ុន​ តេងសារ៉ាវុទ្ធ​»។​

ប្រសិន​បើ​រាជ​រដ្ឋាភិបាល​លុប​ចោល​ពិត​មែន ប្រជាជន​នឹង​ឈប់​ធ្វើ​បាតុកម្ម។
តំបន់ ​អភិរក្ស​ជីវចម្រុះ និង​ព្រៃ​ឡង់​អភិរក្ស​ទំហំ ៦១៥.៣០៦ ហិកតា ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​សេចក្តី​ព្រាង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ប៉ុន្តែ​ មិន​ទាន់​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​នៅ​ឡើយ​ទេ។
បន្ថែម​ពី​លើ​ បញ្ហា​កាប់​ឈើ កាល​ពី​ខែ​ឧសភា ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ​បាន​ប្រកាស​អាសន្ន​ចំពោះ​តំបន់​ជីករក​រ៉ែ​ប្រហែល ៣ ពាន់​កន្លែង ​ក្នុង​តំបន់​នោះ​ដែល​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ពុល ដែល​កំពុង​បំផ្លាញ​រុក្ខ​ជាតិ​ក្នុង​តំបន់​ព្រៃ​នោះ។

សញ្ញា​ភ្លើង​ក្រហម​ផ្សេង​ទៀត​
លិខិត ​ថ្ងៃ​ទី ២ ខែ​កក្កដា ​ក៏​បាន​បញ្ជាក់​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ ៣២០០ ហិកតា​របស់​ក្រុម​ហ៊ុន​ confirms Indochina Gateway Capital Limited ក្នុង​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង ​សម្រាប់​ចម្ការ​ចេក ក៏​ត្រូវ​បាន​លុប​ចោល ដោយ​សារ ៦៣ ភាគ​រយ​នៃ​តំបន់​នេះ​ គឺជា​ព្រៃ​បៃ​តង ឬ​ពាក់​កណ្តាល​បៃតង​។
លិខិត​នោះ​បាន​បញ្ជាក់​ថា ៖ «បច្ចុប្បន្ន ​មាន​ ៤០ គ្រួសារ​រស់​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ និង​ដី​ស្រែ​ប្រហែល ១០០ ហិកតា ក្នុង​តំបន់​នេះ»។ ​

«តំបន់​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ ការ​ពារ​ជីវចម្រុះ ការ​គ្រប់គ្រង​ទី​ជម្រាល ច្រក​របៀង​សត្វ​ដំរី​ឆ្លង​កាត់ និង​មាន​សក្តានុពល​ផ្នែក​អេកូ ទេសចរណ៍»។
ក្រុមហ៊ុន Eastern Rubber (Cambodia) Co., Ltd. ក្រុមហ៊ុន​ Binh Phuok Kratie Rubber 1 Company Limited និង​ក្រុមហ៊ុន Binh Phuok Kratie Rubber 2 Company Limited នឹង​ត្រូវ​កំហិត​លើ​របៀប​ដែល​ក្រុមហ៊ុន​ទាំង​នេះ​នឹង​អភិវឌ្ឍ​ដី​សម្បទាន​ សេដ្ឋកិច្ច ១ ម៉ឺន​ ហិកតា គឺ​ពីរ​មាន​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ និង​ទី៣ ក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី។
ក្រុមហ៊ុន​ត្រូវ​បាន ​ហាម​ឃាត់​មិន​ឲ្យ​ឈូស​ឆាយ​ដី​សម្បទាន​សេដ្ឋកិច្ច របស់​ខ្លួន ៨៥ ភាគរយ​​ដែល​ចាត់​ទុក​ថា​ ជា​ព្រៃបៃតង ឬ​ព្រៃ​ពាក់​កណ្តាល​បៃតង​។

ក្រុម ​ហ៊ុន​ Binh Phuok Kratie Rubber 1 និង​ក្រុមហ៊ុន​ Binh Phuok Kratie Rubber 2 មិន​អាច​​ទំនាក់​ទំនង បានទេ កាលពី​ម្សិលមិញ ចំណែក​ឯ​លោក Alastair Walton នៃ​ក្រុមហ៊ុន Indochina Gateway Capital Limited ​មិន​បាន​ឆ្លើយ​តប​មក​ភ្នំពេញ ប៉ុស្តិ៍​ទេ៕ TK
 http://www.postkhmer.com/index.php?option=com_content&view=article&id=83452:2012-08-06-04-39-38&catid=1:national-news&Itemid=76

No comments:

Post a Comment