យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

5/19/2011

អង្គការ សមាគម និងសហជីពចំនួន១២ ជម្រុញអោយតុលាការពន្លឿនការជុំនុំជុំរះក្តីលោក សួស ចន្ថា

អង្គការ សមាគម និងសហជីពចំនួន១២ ជម្រុញ​អោយ​តុលាការ ពន្លឿនការជុំនុំជុំរៈក្តី ទៅ​លើ​​​​រូប​​​លោក សួស ចន្ថា ប្រធានសហជីពមូលដ្ឋាននៅរោងចក្រ យូណាយធីត​របស់​សម្ព័ន្ធ​សហ​ជីព​​​ប្រ​ជា​ធិប​តេយ្យកម្មករកាត់ដេរកម្ពុជា C.CAWDU ដែលត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន និងចោទ​​ប្រកាន់ពីបទជួញដូរគ្រឿងញៀន។




នៅក្នុងពិធីសូត្រមន្ត រាប់បាត ឧទ្ទឹសបួងសួង នៅក្នុងវត្តអង្គមេត្រី ស្ថិតនៅក្នុង​សង្កាត់​​ព្រៃ​វែង ខណ្ឌដង្កោ រាជធានីភ្នំពេញ លោក អាត់ ធន់ ប្រធានសម្ព័ន្ធ​សហ​ជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​​​ដេរកម្ពុជាថ្លែងថា ការរៀបចំពិធីនៅថ្ងៃនេះឡើងគឺ ដើម្បីបួងសួង អោយតុលាការ បើក​ការ​​​​ជុំនុំជុំរះក្តី លោក សួស សន្ថា ដែលត្រូវបាន​ចោទ​ប្រកាត់​ពីបទ​ជួញដូរគ្រឿងញៀន ដែល​ការ​​​​ឃុំខ្លួនដែលមាន​រយះពេល៦ខែ ហួសពេលនៃការជុំរះ​ក្តី ទៅហើយ ដែល​តុលារការ​​ជុំរះក្តីដើម្បីបញ្ជាក់ថា លោក សួស ចន្ថា ពិតជាបានប្រព្រឹត្ត ឬលោកពិតជាមិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ ហើយសម្រេចអោយនៅក្រៅឃុំ។

លោក អាត់ ធន់បន្ថែមថា លោក សួស ចន្ថា គឺជាប្រធានសហជីពមូលដ្ឋានមា្នក់​មានភាព​ស្មោះ​​​ត្រង់ចំពោះកម្មករ ហ៊ានតស៊ូប្រឆាំងជាមួយថៅកែ ដើម្បីការពារ​ប្រយោជន៍​កម្មករ ហើយកម្មករក៏​​​ដូចជា​​ប្រធានសហជីពមូលដ្ឋានដ៏ទៃទៀតស្រលាញ់ចូលចិត្ត ហើយ​ធានា​​អះ​អាងថា លោកពិតជាមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

អ្នកស្រី ចំរើន លឹមហេង មានអាយុ២៣ ឆ្នាំត្រូវជាប្រពន្ធលោក សួស ចន្ថា បាន​លើក​​ឡើងថា សូមអោយតុលាការដោះលែងប្តីរបស់គាត់ ព្រោះប្តីរបស់គាត់គ្មាន​កំហុស​នោះ​ទេ គ្រាន់តែ​ជាការចោទប្រកាន់ទម្លាក់កំហុខប៉ុណ្ណោះ ប្តីរបស់គាត់មិន​បាន​ប្រើប្រាស់ ឬ​ក៏​​ជួញ​ដូរឡើយ។ ហើយគាត់សូមបូងសួងអោយតុលាការដោះ​លែងប្តីរបស់​គាត់​ឆាប់ៗ​នេះ។ អ្នកស្រី លឹម​ហេង លើកឡើងបន្ថែមថា តាំងពីប្តីរបស់គាត់ត្រូវបានឃុំខ្លួន​មកគ្រួសារ​របស់​គាត់មាន​ការលំ​បាក​នៅក្នុងការរកទទួលទាន ព្រោះមានតែប្តីរបស់​​គាត់​ម្នាក់​ដែលជា​អ្នក​​រកប្រាក់ផ្គត់​ផ្គង់​គ្រួសារ។

ទាក់ទងទៅនឹងករណីមានការយឺតយ៉ាវពេលវេលាក្នុងការជុំនុំជុំរះក្តី លោក សួស ចន្ថា ដែល​ត្រូវ​​បានចាប់ខ្លួនតាំងពីខែវិច្ឆកា ឆ្នាំ២០១០ដោយចោទ​ប្រកាន់​ពីបទជួញ​ដូរ​គ្រឿង​ញៀន​​​​នេះ មិនអាចទាក់ទងសុំការអធិប្បាយពីមន្ត្រតុលាការពាក់ព័ន្ធបានទេ។

លោក អំ សំអាត មន្ត្រីស៊ីបអង្កេតជាន់ខ្ពស់ អង្គការលីការដូរ បានលើកឡើងថា បើយោង​តាមការ​តស៊ូមតិ និងស៊ីបអង្កេតរបស់លោក គឺលោកសួស ចន្ថា មិនមាន​ការពាក់​ព័ន្ធ​នោះ​ទេ ហើយអ្វីដែលគេធ្វើការចោទប្រកាន់​ ដូចជាមិន​ភស្តុតាងណាមួយ​​គ្រប់គ្រាន់​​នោះ​ទេដោយ​គ្រាន់តែមានការសង្ស័យ ហើយប៉េអឹមសន្មត់ថាជាគ្រឿងញៀន។ ហើយបើសំអាង​ទៅនឹងបញ្ហាគ្រឿងញៀន គឺមិនមានកោសលវិច្ច័យ​ណាមួយ​ដែល​​បញ្ជាក់​ថា គឺជាគ្រឿង​ញៀន​ពិតប្រាកដនៅឡើយទេរហូតមកដល់ពេលនេះ។

លោក អំ សំអាត បន្ថែមថា ការចាប់ខ្លួនលោក សួស ចន្ថា សុទ្ធតែមាន​ចំនុច​គួរអោយ​សង្ស័យ ព្រោះនៅពេលដែលមានការដាក់បុស្តិ៍ចឆែកឆែរ ពេលដែលសួរប្រជា​ពលរដ្ឋ​នៅតំបន់នោះ គឺគ្មានបុស្តិ៍ឆែកឆែរអ្វីនោះទេ គឺដាក់ចាប់នៅពេលដែលលោក សួស ចន្ថាចេញមក​គឺចាប់តែម្តង ហើយចោទប្រកាន់ថា គាត់បើកបរខុសច្បាប់ចរាចណ៍ ហើយ​បន្ទាប់​​មកទៀត​ចោប្រកាន់ថាទាក់ទងនឹងចោរកម្ម ហើយចុងក្រោយចោទថា ពាក់ព័ន្ធនឹង​គ្រឿងញៀន ដែលការចោទប្រកាន់ទាំងនេះសុទ្ធតែគួរអោយសង្ស័យទាំងអស់។

សូមបញ្ជាក់ថា ករណី សមត្ថកិច្ចចាប់ខ្លួនលោក សួស ចន្ថា ដោយចោទ​ប្រកាន់​ពី​​បទ ជួញដូរគ្រឿងញៀន គឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១០ ហើយត្រូវបាន​​ឃុំខ្លួននៅក្នុង​មណ្ឌល់អប់រំកែប្រែទី១ ព្រៃសរអស់រយៈពេល៦ខែមកហើយនៅមិនទាក់បើកសាវនាការ ដែលការចាប់ខ្លួននេះ បើតាម​ការអះអាងរបស់អង្កការឃ្លាំមើលសិទ្ធិមនុស្សមួយ​ចំនួនអះ​អាង​ថាគឺជារឿងអយុត្តិធម៌សំរាប់លោកសួស ចន្ថា។

No comments:

Post a Comment