យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

9/01/2012

យុវជន​ត្រូវ​ពង្រឹងគុណភាព​អប់រំ ដើម្បី​ឆ្ពោះទៅកាន់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​

ភ្នំពេញ: ​យុវជន​ត្រូវ​ពង្រឹងគុណភាព​របស់ខ្លួន ដោយ​ផ្តោតលើ​គុណភាព​អប់រំ គឺជា​កត្តា​សំខាន់ ហើយ​អ្នកសារព័ត៌មាន​មាន​តួនាទី​បំផុសប្រជាជន សិស្ស និស្សិត ឲ្យ​យល់ដឹង​ពី​ទីផ្សារពលកម្ម ដើម្បី
កិច្ចប្រជុំ ​មួយ​ដែល​រៀប​រំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា សហការ​ជាមួយ​មូលនិធិ​ខុនរ៉ាដ​អាដេ​ណៅអ៊ែរ អាល្លឺម៉ង់ ស្ដីពីដំណើរឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥
ឆ្ពោះទៅកាន់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១២​។ នេះ​ជា​ប្រសាសន៍​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​វេទិកា​តុមូល
ស្ដីពី ដំណើរ​ឆ្ពោះទៅកាន់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០១៥ ឱកាស និង​ការ​ប្រឈម​សម្រាប់​កម្ពុជា ដែល​រៀបចំឡើង​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា សហការ​ជា​មូលនិធិ​ខុនរ៉ាដ​អាដេ​ណៅអ៊ែរ​។​

​លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ នេះ​ថា គុណភាព​នៃ​ការអប់រំ​គឺ​សំខាន់​ណាស់ ហើយ​អ្នកសារព័ត៌មាន​ត្រូវ​បំផុស ឲ្យ​មាន​ជា​ប្រជាជន​របស់​យើង​យល់​ពី​ទីផ្សារពលកម្ម អ៊‌ីចឹង​ហើយ​បានជា​រាជរដ្ឋាភិបាល បាន​បង្កើត​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ នៃ​ក្រសួង​អប់រំ​។

​លោក ​បាន​បន្ថែមថា ដើម្បី​ឲ្យ​យើង​យល់​ពី​តំបន់​សេដ្ឋកិច្ច​អាស៊ាន​នេះ ជៀស​ឲ្យ​ផុតពី​បញ្ហា​ជាតិនិយម ចង្អៀតចង្អល់ ជៀស​ឲ្យ​ផុតពី​ការយក​បញ្ហា​ការងារ​នេះ ទៅជា​ឧបករណ៍​នយោបាយ គឺ​យើង​ត្រូវ​យល់​ពី​លទ្ធភាព​របស់​យើង​មាន​ប៉ុណ្ណា​។ លោក​ពន្យល់ថា "​ជាការ​ពិត​យើង​ចាញ់​ប្រៀប​គេ​មួយចំនួន ដោយសារ​ថា សាលា​យើង​មាន​ច្រើន ប៉ុន្តែ​គុណភាព​មាន​តិច នេះ​ជា​ចំណុច​ធំ អ៊‌ីចឹង​អ្នកណា​មាន​លុយ​អាច​ទៅ​រៀន​សាលា​ល្អ មាន​សមត្ថភាព​ខ្ពស់​អ៊‌ីចឹង​ទៅ​"​។

​លោក ខៀវ កាញារីទ្ធ បានលើកឡើង​ផងដែរ​ថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន ត្រូវ​ពន្យល់​ពី​បញ្ហា​ប្រឈម​ដល់​ប្រជាជន​យើង ឲ្យ​ពួកគាត់​យល់​ពី​បញ្ហា​ទីផ្សារ​សមាស​ហ​រណកម្ម​អាស៊ាន​ខាងមុខ ឲ្យ​បាន​យល់ ហើយ​ឲ្យ​សិស្ស និស្សិត​របស់​យើង ត្រៀម​ប្រឈមមុខ​សម្រាប់​កិច្ចការ​ទាំងអស់នេះ​។ ប៉ុន្តែ​ការផ្ដល់​ព័ត៌មាន​របស់​យើង​នៅមាន​តិច ដែល​នេះ​គឺជា​កង្វះខាត តែ​អ្នកសារព័ត៌មាន​ត្រូវតែ​ព្យាយាម​ពន្យល់​ដល់​ប្រជាជន យុវជន ព្រោះ​វា​គឺជា​ការចាំបាច់​៕ 
http://www.cen.com.kh/localnews/details_more/24?token=MTBkMmZhODQyYjA4ODA5MGM5ZmIwNmY4NjJlY2Rj

No comments:

Post a Comment