5/04/2013
12/11/2012
បណ្តាញយុវជនកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០១២
កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១២
ចាប់ពីម៉ោង ២ ដល់ម៉ោង ៥ល្ងាច បណ្តាញ យុវជនកម្ពុជាបានរៀបចំវេទិការសាធារណៈក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី
៦៤ ក្រោមប្រធានបទ “យុវជន និងការលើកកម្ពស់សិទ្ធិមនុស្ស
និងសិទ្ធិទទួលបាន ព័ត៌មាន” នៅការិយាល័យរបស់ខ្លួន (ផ្ទះសាមគ្គី)។ នៅក្នុងនេះវេទិការនេះ យើងក៏មានសាររួមរបស់ក្រុមមិត្ត
១០ធ្នូផងដែរ គឹ “មានយុត្តិធម៌ មានសិទ្ធិសេរីភាព”។ វេទិការនេះមានអ្នកចូលរួមចំនួន ៦៥ នាក់ដែលជា សិស្ស និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា
កម្មករធ្វើការងារតាមផ្ទះ សមាគម IDEA សម្ព័ន្ធកសិករ CCFC និងសមាជិក សកម្មជនរបស់បណ្តាញយុវជនកម្ពុជា (CYN)។
9/22/2012
សន្តិភាព ធំធេងប៉ុណ្ណា ចំពោះយុវជន?
“សម្រាប់ខ្ញុំ សន្តិភាពគឺមានទំហំធំធេងណាស់ ហើយសន្តិភាព មិនមែនតែផ្នែកនយោបាយនោះទេ តែសន្តិភាព ក៏ត្រូវស្ថិតនៅក្នុងសង្គមគ្រួសាររបស់ប្រជាជនកម្ពុជាផងដែរ”។ ទាំងនេះគឺជាការបង្ហាញ ចំណាប់ អារម្មណ៍ របស់យុវជន ស ម៉ូរី និស្សិតឆ្នាំទី៤ នៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឪកាសចូលរួមអបអរសារទ ទិវាសន្តិភាពអន្តរជាតិ នៅក្បែរព្រះអង្គដងកើកាលពីព្រឹកម្សិលមិញ។
9/03/2012
យុវជនដែលប្រឡងជាប់បាក់ឌុបព្រួយបារម្ភអំពីការសិក្សានៅមហាវិទ្យាល័យ
សិស្សមួយចំនួនសម្រេចចិត្តទៅតាមក្តីប្រាថ្នារបស់ឪពុកម្តាយដែល មិនដឹងពីសមត្ថភាពរបស់កូននេះ ជាហេតុនាំឲ្យពួកគេអាចបោះបង់ចោលការសិក្សា។ដោយឡែក សិស្សមួយចំនួនទៀតបានសម្រេចចិត្តទៅតាមតម្រូវការនៃទីផ្សារដោយមិន មើលពីសមត្ថភាពរបស់ខ្លួនទេ នេះជា ហេតុផលមួយទៀតនាំអោយពួកគេមិនបានទទួលជោគជ័យនៅក្នុងជីវិត។ នេះជាអ្វីដែលបាននិងកំពុងកើតមាននៅកម្ពុជា។
9/01/2012
យុវជនត្រូវពង្រឹងគុណភាពអប់រំ ដើម្បីឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ាន
ភ្នំពេញ: យុវជនត្រូវពង្រឹងគុណភាពរបស់ខ្លួន ដោយផ្តោតលើគុណភាពអប់រំ គឺជាកត្តាសំខាន់ ហើយអ្នកសារព័ត៌មានមានតួនាទីបំផុសប្រជាជន សិស្ស និស្សិត ឲ្យយល់ដឹងពីទីផ្សារពលកម្ម ដើម្បី
កិច្ចប្រជុំ មួយដែលរៀបរំដោយក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយមូលនិធិខុនរ៉ាដអាដេណៅអ៊ែរ អាល្លឺម៉ង់ ស្ដីពីដំណើរឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ |
ឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១២។ នេះជាប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងវេទិកាតុមូល
8/11/2012
ខុមហ្វ្រែល ពិភាក្សាពីការចូលរួមរបស់យុវជនក្នុងការបោះឆ្នោត
អង្គការខុមហ្វ្រែល (Comfrel)
បានអញ្ជើញយុវជនដែលមានវ័យបោះឆ្នោតគ្រប់ស្ថាប័ន
ដូចជាយុវជនបម្រើក្នុងគណបក្សនយោបាយ សង្គមស៊ីវិល និស្សិតមហាវិទ្យាល័យ
និងសកលវិទ្យាល័យរបស់រដ្ឋ និងឯកជន
មកពិភាក្សាអំពីការចូលរួមរបស់យុវជន ក្នុងការបោះឆ្នោត
និងចូលបម្រើនយោបាយ។
ការប្រជុំនេះបានធ្វើឡើង នៅក្រោយពេលដែលអង្គការខុមហ្វ្រែល បានកត់សម្គាល់ថា ការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ កន្លងមក មានចំនួនតិច ទាំងការជាប់ឆ្នោត និងការចូលរួមបោះឆ្នោត បើធៀបនឹងបញ្ជីឈ្មោះយុវជនមានសិទ្ធិបោះឆ្នោត។
ការប្រជុំនេះបានធ្វើឡើង នៅក្រោយពេលដែលអង្គការខុមហ្វ្រែល បានកត់សម្គាល់ថា ការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ កន្លងមក មានចំនួនតិច ទាំងការជាប់ឆ្នោត និងការចូលរួមបោះឆ្នោត បើធៀបនឹងបញ្ជីឈ្មោះយុវជនមានសិទ្ធិបោះឆ្នោត។
8/06/2012
រដ្ឋលុបដីសម្បទាននៅព្រៃឡង់៤ម៉ឺនហិកតា
ជាជ័យជម្នះដ៏កម្រមួយចំពោះអ្នកព្យាយាមតស៊ូការពារព្រៃឡង់
ខណៈរដ្ឋាភិបាលបានលុបចោលសំណើដីសម្បទានសេដ្ឋកិច្ចចំនួន ៤
ក្នុងតំបន់ព្រៃនេះមានទំហំជាង ៤ ម៉ឺនហិកតា
ដែលកំពុងតែគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី
ដែលមិនទាន់ខូចខាតនៃព្រៃបៃតងនេះ។
លិខិត ចុះថ្ងៃទី ២ ខែកក្កដា បានប្រកាសថា ដីសម្បទានសេដ្ឋកិច្ចចំនួន ៤ មាន ផ្ទៃដីសរុប ៤០.៦១៨ ហិកតា នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានលុបចោល ព្រោះដីទាំងនេះ ស្ថិតនៅកណ្តាលព្រៃបៃតង និងពាក់កណ្តាលនៃព្រៃដ៏ធំបំផុតក្នុងតំបន់ទំនាប អាស៊ីអាគ្នេយ៍។
យោង តាមគោលនយោបាយផ្តល់ដីសម្បទាន ក្នុងតំបន់ដែលបាត់បង់ព្រៃឈើរួចហើយ លិខិតនោះបានបញ្ជាក់ថា ជាមួយនឹងរូបមន្តអភិវឌ្ឍន៍ស្បែកខ្លារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចស្តង់ដារ តំបន់នេះមិនអាចឈូសឆាយព្រៃឈើបានឡើយ។
លិខិតនោះបានបន្តថា ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ ទី១និងទី២ ហើយនិងក្រុមហ៊ុន PVP ជាក្រុមហ៊ុនដែលបានបាត់បង់ដីសម្បទានសេដ្ឋកិច្ចពីតំបន់នេះ ។
ក្រុមហ៊ុនទាំង ៤ ដែលគ្រោងអភិវឌ្ឍដំណាំកៅស៊ូនោះ មិនអាចទាក់ទងបានទេ កាលពីថ្ងៃ ម្សិលមិញ។
Subscribe to:
Posts (Atom)