យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

12/27/2011

សិក្ខាសាលាស្តីពីបញ្ហាយុវជន និងការចងក្រង

នេះគឹជាវគ្គសិក្ខាសាលាមួយស្តីពី បញ្ហាយុវជន និងការចងក្រង​ ទៅដល់​សមា​ជិក សមាជិកា របស់បណ្តាញយុវជនកម្ពុជា ដែលមានសមាជិក និងនិស្សិតចំនួន ៣០ នាក់​បានចូលរួម កាលពីខែ ឧសភា ឆ្នាំ ២០១១ កន្លងទៅនេះ នៅទីស្នាក់​ការ​កណ្តាល​របស់បណ្តាញយុវជនកម្ពុជា។    
រូបថត: លោក ស ម៉ូរី
 វគ្គសិក្ខាសាលានេះបានរៀបចំឡើងក្រោមការចូលរួមចំណែកធ្វើបទបង្ហាញដោយលោក វន់ ពៅ ប្រធានសមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអ្នកសម្រប​សម្រួល​របស់​បណ្តាញយុវជនកម្ពុជាផងដែរ។ គោលបំណង​សំខាន់​នៃវគ្គ​សិក្ខា​សាលានេះគឺចង់ផ្តល់ឱកាស​ឱ្យយុវជន​បាន​សំដែងនូវមតិមានកង្វល់ និងផលលំបាក ដែលទាំងនេះ​គឺជាបញ្ហារបស់​យុវជនកម្ពុជា​ដែល​កំពុង​ជួប​​ប្រទះ​នៅក្នុងពេលបច្ចុប្បន្ន​នេះ។​ សមាជិក សមាជិកា និងយុវជន​ដ៏ទៃទៀត​បានលើក​ឡើងនូវ កង្វល់​ក៏ដូជា​បញ្ហាផ្សេងៗ ដែលយុ វ​​​ជនបានកំពុងនឹងប្រឈម ដែលរួម​មាន​បញ្ហា​ដូចជា ការអប់រំពុំ សូវមានគុណភាព ភាពអត់ការងារធ្វើ ខ្វះលទ្ធភាព បន្តការសិក្សា នៅមហាវិទ្យាល័យ បញ្ហាគ្រួសារ ខ្វះសមត្ថភាពក្នុការទំនាក់ទំនង មជ្ឈដ្ឋានជុំវិញខ្លួន ខ្វះសមត្ថភាព និងការខ្វះ​នូវទំនុក​ចិត្ត​ខ្លួនឯង ខ្វះសីលធម៌  និងបញ្ហា​ដទៃ​ទៀត​ជា​ច្រើន​ត្រូវ​បានលើកឡើង។ ហើយបញ្ហាទាំងនេះកាន់​តែធ្វើឱ្យ​មានភាព​តានតឹង​ឡើងៗ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃនៅក្នុង​សង្គម​​កម្ពុជា។​
បន្ទាប់ពីមានកាលើកឡើងបញ្ហារួមមក យើង​បានឱ្យ​ពួក​គេបែងចែកជាក្រុមតូចៗដើម្បីពិភាក្សា​ទៅ​លើ​បញ្ហា​ទាំង​នេះ។ ពួកគេ​បានពិភាក្សា ទៅតាមក្រុមនី​មួយៗ​ទៅយ៉ាង​យក​ចិត្ត​ទុកដាក់ ហើយក្រោយ​មក​យើងបានចាត់តាំង​ឱ្យមានតំ​ណាង​​​ក្រុមម្នាក់​តាមក្រុម​នីមួយៗ ឱ្យទៅបង្ហាញ ពីអ្វីដែលខ្លូន​បាន​ពិភាក្សា​ក្នុង​ក្រុមទៀតផង។
ហើយបន្ទាប់ពីការ​លើកឡើង​ពីបញ្ហា​នានា​ និងការពិភាក្សារួចមកហើយនោះ​ អ្នកធ្វើបទបង្ហាញ និងអ្នកសម្របសម្រួល​បានបក​ស្រាយ និងពន្យល់បន្ថែមពីមូលហេតុ​ដែល​បណ្តាល​ឱ្យកើតមាន នូវបញ្ហា ទាំងអស់នេះឡើងដល់សិក្ខាកាមទាំងអស់ ថានេះ​គឺ​បណ្តាល​មកពីខ្លួនឯង និងបរិយាកាសសង្គម​របស់​យើង។​
ជាចុងក្រោយ លោក វន់ ពៅ បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ យុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ​ដើម្បី​ឱ្យ​មាន​ចំនេះដឹង មានសមត្ថភាព មានការងារធ្វើ មានសីលធម៍ក្នុងខ្លួន និងចេះ​កសាង​ទំនុកចិត្តរបស់ខ្លួន ដើម្បីឱ្យក្លាយ​ទៅជាធនធាន​មនុស្ស​ដ៏ចាំបាច់សម្រាប់កសាង​ប្រទេសជាតិ ព្រោះ​យុវជនគឺជាកំលាំង និងធនធានដ៏សំខាន់នៅក្នុងសង្គមកម្ពុជា ក៏ដូចជាសង្គម​ដ៏ទៃ​ទៀតដែរ។
         

11/08/2011

រួមគ្នាការពារព្រៃឡង់


សេចក្តីអំពាវនាវ
រួមគ្នាការពារព្រៃឡង់

                                                                 រាជធានីភ្នំពេញ, ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១១

ដោយឃើញថាព្រៃឡង់ គឺជាព្រៃឈើ ដែលមានទំហំធំជាងគេនៅក្នុងប្រទេស​កម្ពុជាយើង ហើយហ៊ុំព័ទ្ធ ខេត្តចំនួនបួនមាន ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្ត​ស្ទឹងត្រែង។​ព្រៃនេះសំបូរទៅដោយដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំ ដែលមាន ប្រភេទ ព្រៃផ្សេងៗគ្នា មាន ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងព្រៃរបោះ។​ ព្រៃទាំងនេះមាន សារៈសំខាន់​ចំពោះ​ប្រទេសជាតិ ទាំងមូល ជាពិសេសប្រជាជន ដែលរស់នៅតំបន់ជិតព្រៃនេះ ដែលអាស្រ័យ​ដោយផល និងអនុផលរបស់វា។ លើសពីនេះទៅទៀតព្រៃឡង់ មានតំលៃខាង ប្រព័ន្ធជីវសាស្រ្ត​ខ្ពស់បំផុត ហើយវាជាទីជម្រករបស់ពូជសត្វកម្រ និងជិតផុតពូជចំនួន២៧ប្រភេទ រួមទាំងដើមឈើ​ប្រណីត​ធំៗ ចំនួន២០ប្រភេទ ហើយវាក៏ជាទីជំរកសំខាន់ សម្រាប់សត្វគ្រប់ប្រភេទ។

ក៏ប៉ុន្តែសព្វថ្ងៃ​នេះ​ព្រៃឡង់កំពុងទទួលរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ​ ដូចនេះក្នុងនាម​យើង​​ជាយុវជនខ្មែរ សូមចូលរួមថែរក្សាការពារ នូវធនធានធម្មជាតិដ៏មានតំលៃនេះ ឲ្យនៅគង់វង្ស​សម្រាប់ ជាប្រយោជន៏ដល់កូនចៅជំនាន់ក្រោយ ហើយថ្ងៃនេះ យើងខ្ញុំតំណាងឲ្យ ប្រជាពលរដ្ឋ​  ក៏ដូចជាយុវជនខ្មែរ ដែលស្រលាញ់នូវធនធានធម្មជាតិ សូមធ្វើការបួងសួងក្នុងគោលបំណង៖
Ø  ផ្សព្វផ្សាយពីអត្ថប្រយោជន៏ និងផលប៉ះពាល់នៃព្រៃឡង់
Ø  បង្កើនស្មារតីក្នុងការចូលរួមថែរក្សាការពារព្រៃឡង់
Ø  បញ្ឈប់រាល់ការកាប់បំផ្លាញព្រៃឡង់

ដោយយោងឃើញថា ព្រៃឡង់គឺជាព្រៃ ដែលមានគុណប្រយោជន៏យ៉ាង​ធំធេង​ដូចបាន​រៀបរាប់ខាងលើ យើងខ្ញុំសូម ផ្ញើសារនេះ​ជូនទៅដល់ស្ថាប័នពាក់ព័ន្ធ ឲ្យចូលរួមចំនែក​ក្នុងកិច្ច​ការពារ​ធនធានធម្មជាតិ ដែលជាប្រយោជន៍ ដ៏យូរអង្វែងទៅថ្ងៃអនាគត់។
          ក្នុងនាមយើងខ្ញុំជា យុវជនសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ និងស្ថាប័នពាក់ព័ន្ឋទាំងអស់​ចូលរួមក្នុង ការថែរក្សាការពារព្រៃឡង់ ដែលជាព្រៃរបស់យើងទាំងអស់គ្នា។
         

8/22/2011

អាជ្ញាធរហាមឃាត់អ្នកសហគមន៍ជីក្រែងមិនអោយដង្ហែក្បូនអបអរពិធីបុណ្យសេរីភាពនៃការរួចពីពន្ធនាគានៃតំណាងរបស់ខ្ឡួន១២នាក់


       សកម្មភាពដង្ហែក្បូនរបស់អ្នកសហគមន៍ជីក្រែងដែលបានគ្រោងប្រារព្ទនៅព្រឹកថ្ងៃអាទិត្យនេះ បាន​អាក់​ខាន ដោយសារមានការរារាំងពីអាជ្ញាធរមានសមត្ថកិច្ច និងសេចក្តីសម្រេចរបស់ ថេរៈ​ស​ភារ​ខេត្តសៀមរាប ដែលបញ្ជាក់ថា ជាការប្រារព្ធដោយគ្មានច្បាប់អនុញ្ញាតិ ខណៈដែល​កម្មវិធី​បុណ្យ​ប្រាព្ធ​ដោយ​មាន​ការសុំ​ច្បាប់​អនុញ្ញាតិត្រឹមត្រូវ។
ពិធីបុណ្យដែលប្រព្រឹត្តឡើងនៅម៉ោង :០០ នាទីព្រឹក ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១១ នៅ​វត្តថ្មី ដែលស្ថិតនៅក្នុង ភូមិផ្នេត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ ២៥០នាក់ ដើម្បីអបអរសារទ សិទ្ធិសេរីភាព យុត្តិធម៌ នៃអ្នកជាប់ពន្ធធនាគា នៅក្នុង​ជំ​លោះ​ដីធ្លីនៅជីក្រែង ចំនួន១២នាក់ អស់រយៈពេលជា ២ឆ្នាំរឿងហួសពេល​នៃការឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

8/21/2011

អង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនួញ កើតទុក្ខមិនសុខចិត្តចំពោះរដ្ឋាភិបាល ផ្អាកសកម្មភាពអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

  អង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនួញ កើតទុក្ខមិនសុខចិត្តចំពោះរដ្ឋាភិបាល ផ្អាកសកម្មភាពអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

   យើងទាំងអស់គ្នា គឺសមាគមន៍ធាងត្នោត!

យើងខ្ញុំទាំងអស់គ្នា ជាតំណាងអង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនួយ ដូចាមចុះហត្ថលេខាខាង ក្រោម សូមគាំទ្រការភិវឌ្ឈជាតិដែលប្រកបដោយសមធម៌ ប្រកបដោយការចូលរួម និងដោយ និរន្តរ ភាព។ យើងជឿជាក់ថា ការអភិវឌ្ឈជាតិ មិនគូរត្រឹមតែ រួមចំណែកដល់ការរីកចំរើនផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្មប៉ុណ្ណោះទេ តែគប្បីរួមចំណែកដល់ការរីកចំរើនផ្នែកសុខមាល ភាពរបស់ប្ រជាពល រដ្ឋទូទៅ។ អង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងបរទេស ដើរតូនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឈ តាមរយៈសកម្មភាពឃ្លាំមើលការអភិវឌ្ឈសហគមន៍កាត់បន្ថយភាពក្រីក្រ សកម្មភាពមនុស្សធម៌ ការងារស្រាវជ្រាវ និងការងារតស៊ូមតិ។ នៅក្នុងដំណើរការលើកស្ទួយដល់ការអភិវឌ្ឈ ប្រកបដោយសមធម៌ យើងក៏មានសិទ្ធិ និងការទទួលខុសត្រូវក្នុងការ និយាយជាចំហរផងដែរអំពី គម្រោងអភិវឌ្ឈដែលមានផលប៉ះពាល់ជាអវិជ្ជមាន។

រយៈពេលជាងពីរទសវ​ត្សរ៍កន្លងមកនេះ វិស័យសង្គមស៊ីវិល បានអភិវឌ្ឈខ្លួនយ៉ាងសកម្មក្នុងប្រទេស កម្ពុជា។ អនាគតនៃវិស័យនេះ អាស្រ័យលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងខាងសមាគម ដូចដែល បានធានា និងមានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញរបស់ប្រទេសកម្ពុជា កតិកាសញ្ញា អន្តរ ជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស។

8/18/2011

Authorities Conduct Mass Detention of Forest Activists in Phnom Penh - August 18, 2011

CAMBODIAN CENTER FOR HUMAN RIGHTS (CCHR) -COMMUNITY LEGAL EDUCATION CENTER (CLEC) -CAMBODIAN LEAGUE FOR THE PROMOTION AND DEFENSE OF HUMAN RIGHTS (LICADHO)-

MEDIA RELEASEAuthorities Conduct Mass Detention of Forest Activists in Phnom Penh
August 18, 2011

Left: Prey Lang activists conducting a religious ceremony in front of the Royal PalaceRight: A group of activists brought to a commune police station [LICADHO photos]

CCHR, CLEC and LICADHO condemn today’s mass detention of peaceful activists in Phnom Penh, in which police detained over 100 villagers for distributing environmental fliers.

The activists, who mostly hail from Cambodia’s Prey Lang forest, gathered in 14 provinces and Phnom Penh to raise awareness over deforestation and economic land concessions that have been granted inside the forest. The Prey Lang network maintains that the preservation of Prey Lang is critical to the preservation of wildlife habitat and flora that is sacred to indigenous communities. They also claim that deforestation would contribute to climate change and ultimately affect their livelihoods.

Approximately 300 Prey Lang members gathered in front of the Royal Palace to conduct a religious ceremony early on Thursday morning. The network members then dispersed in small groups throughout the city to distribute fliers advocating for the preservation of the forest. Police and local officials immediately descended on each of the locations, confiscated the leaflets and detained participants in local commune offices for questioning and “re-education.” 

7/27/2011

ស្ត្រីផ្សព្វផ្សាយស្រាបៀរបន្តធ្វើកូដកម្មទាមទាអោយក្រុមហ៊ុនដោះស្រាយប្រាក់ឈ្នួលធ្វើការថ្ងៃអាទិត្យ

សំឡេងទូងស្គរបានលាន់ឮកងរំពង នៅខាងមុខក្រុមហ៊ុនស្រាបៀរអង្គរខេមប្រ៊ូ ដែលរយៈ​ពេល​បីថ្ងៃហើយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧នេះ នៃការធ្វើកូដកម្មរបស់ស្រ្តីផ្សព្វផ្សាយ​ស្រា​បៀរ​​​អង្គរ ដើម្បីទាមទាអោយ​ក្រុម​​ហ៊ុនបើកប្រាក់សំណង៤ដុល្លារសំរាប់ការធ្វើការថ្ងៃអាទិត្យ​ដែល​ក្រុមព្រឹក្សា​អា​ជ្ញា​កណ្តាលបានកាត់សេចក្តីអោយភាគីខាងកម្មករឈ្នះ តែក្រុមហ៊ុន​បាន​ផ្តល់អោយកម្មករតែពីរដុល្លារប៉ុណ្ណោះ។

6/18/2011

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត

នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១១ បណ្តាញយុវជនកម្ពុជា បានរៀបចំវគ្គបណ្តុះ បណ្តាល​​ស្តីអំ​ពីការ​ប្រើប្រាស់ ប្រព័ន្ធអ៊ិនធឺណេត និងអ៊ីម៉ែល ដែលកម្មវិធីនេះបានធ្វើឡើង​នៅការិយាល័យ​បណ្តាញ​យុវជន​កម្ពុជា ផ្ទះលេខ ២១៦ AB ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមទាំងអស់ចំនួន ៣៨នាក់​ដែលជា​និស្សិត​ដែលមកពីសាក​ល​វិទ្យា​ល័យផ្សេងៗហើយ ក៏មានការចូល​រួមពីសំណាក់បុគ្គលិកមន្ត្រីរាជ និងអង្គ​ការ​ក្រៅរដ្ឋាភិបាល​ផងដែរ។

6/12/2011

អន្តរសហព័ន្ធសហជីពប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ

អន្តរសហព័ន្ធសហជីព បានរៀបចំប្រារព្ធ ទិវាពិភពលោក​ប្រឆាំង​ពលកម្មកុមារ ថ្ងៃទី១២ មិថុនា  នៅក្រោមប្រធានបទ មានសហជីពគ្មាន​ពល​កម្មកុមារ ដែលមាន​អ្នកចូល​រួម​ជាង​ប្រាំរយ​នាក់ នៅរម្មណីយដ្ឋានប្រវត្តិសាស្រ្តភ្នំដូនពេញ ក្រោមការឧបត្ថមគាំ​ទ្ររដោយ​អង្គការ ILO។ 

5/25/2011

សហគមន៍ព្រៃឡង់ទាមទារ ៦ចំនុចអោយរដ្ឋាភិបាលការពារព្រៃឡង់

បណ្តាញសហគមន៍ព្រៃឡង់ ជាង១០០នាក់ តំណាងអោយ ជាងពីរមឺនគ្រួសាររស់​នៅ​ប្រជុំ​ខេត្តបួន ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងកំពង់ធំ បាននាំគ្នាជួបជុំនៅ​ទីលាន​ប្រជា​ធិប​តេយ្យ ដើម្បីទាមទាចំនុចចំនួន៦ ដើម្បីអោយរដ្ឋាភិបាលមានវិធានការការពារព្រៃឡង់ដែល​កំពុង​ទទួល​​​រងការកាប់បំផ្លាញ។

សហភាពសហជីពកម្ពុជា ព្រមាននឹងសុំអោយអ្នកបញ្ជាទិញ ឈប់ទិញផលិតផលរោងចក្រមិថុនា

សភាព​សហជី​ព​ក​ម្ពុជា​ ព្រមាននឹង​​សុំ​ឲ្យ​​​អ្នក​​បញ្ជា​​ទិញ​​​​ធំៗពីរ របស់​រោង​ចក្រ​មិថុនា ឈប់​ទិញ​​ទំនិញ​ពី​រោង​ចក្រ​ដែល​បាន​​​​​រំលោភ​សិទ្ធិ​​កម្មករ ​​ប្រសិន​បើថៅកែ​​រោង​​ចក្រននេះ​​​នៅ​តែ​មិន​​​ដោះស្រាយ​​​​ប្រាក់​បំណាច់ផ្សេងៗ តាម​ការ​ទាម​ទារ​របស់​​កម្មករ​​។

5/19/2011

អង្គការ សមាគម និងសហជីពចំនួន១២ ជម្រុញអោយតុលាការពន្លឿនការជុំនុំជុំរះក្តីលោក សួស ចន្ថា

អង្គការ សមាគម និងសហជីពចំនួន១២ ជម្រុញ​អោយ​តុលាការ ពន្លឿនការជុំនុំជុំរៈក្តី ទៅ​លើ​​​​រូប​​​លោក សួស ចន្ថា ប្រធានសហជីពមូលដ្ឋាននៅរោងចក្រ យូណាយធីត​របស់​សម្ព័ន្ធ​សហ​ជីព​​​ប្រ​ជា​ធិប​តេយ្យកម្មករកាត់ដេរកម្ពុជា C.CAWDU ដែលត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន និងចោទ​​ប្រកាន់ពីបទជួញដូរគ្រឿងញៀន។


3/30/2011

បណ្តាញ សមាគម និងសហគមន៍បង្ហាញការមិនពេញចិត្តចំពោះ សេចក្តីព្រាងលើកទី១ ស្តីពី NGOs Law

បណ្តាញសមាគម និងសហគមន៍ ចំនួន១៣​ ដែលមានសមាជិក ជាសមាគមនិង​សហគមន៍​​​​​ចំនួន​១៦០០ នៅ២៤ខេត្តក្រុង បានបង្ហាញការមិនពេញ​ចិត្ត និងទទូចអោយ​រដ្ឋាភិបាល​​​កែ​ប្រែ​​​ចំនុច ចំ​ពោះ​​​សេចក្តីព្រាង​ច្បាប់លើកទី០១​ អំពីស​មាគមនិងអង្គការមិនមែនរដ្ឋាភិបាល​ ដែល​​​​​​​​មាន​កា​រ​​រឹត​​ត្បិត​ដល់​សិទ្ធិសេរីភាពសមាគម។

1/23/2011

អតីតអ្នកសហគមន៍ដីក្រហមប្រារព្វខួបពីរឆ្នាំនៃការបណ្តេញចេញទាំងបង្ខំ

អតីតប្រជាពលរដ្ឋតំបន់ដីក្រហម ប្រមាណជាងពីរយនាក់ បានមកជួបជុំគ្នា​នៅទី​តាំងដី​ដែលពួកគាត់ធ្លាប់រស់នៅ នៅក្នុងសង្កាត់ទន្លេបាសាក ខណ្ខចំការមន ដើម្បីរំលឹក​ខួប​លើក​​ទី២​នៃការ​បណ្តេញចេញ​ទាំងប​ង្ខំនៅ​សហគមន៍ដីក្រហមរបស់ពួកគាត់។

1/22/2011

ពិធីគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ខួបលើកទី៧


ថ្នាក់ដឹ​​​កនាំ​​អង្គ​​ការសង្គម​​ស៊ីវិល សហ​​ភាព សហជីព សមាគម និង​កម្មករ​ក្នុងនិង​​ក្រៅប្រព័ន្ធ​ប្រមា​​​​ណ​​​ជាង ៥០​​​​នាក់ បាប្រមូ​​លផ្តុំ​​គ្នានៅកែ​​ងវត្តលង្ការដើម្បី​​គោរពវិ​​ញ្ញា​​​ណក្ខន្ធ​​​​លោក ជា​​ វិជ្ជា ខួបលើក​​​​​​​​​​ទី​៧។

1/03/2011

ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០​ ធ្នូ ខួបលើកទី៦២

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១០ បណ្តាញ​យុវជនកម្ពុជា បានរៀបចំ ការជិះកង់ជាក្បួន និង​​​​​មាន​បង់​កក្រ​ម៉ាពណ៌ខៀវ តំណាងអោយ​អ្នក​​ការ​ពារ​​​សិទ្ធិមនុស្ស ដើម្បីអបអរសាទរ ទិវា​​​​​​​​​​​​​​​សិទ្ធិ​​​មនុស្ស​អន្តរ​ជាតិ​ ខួបលើក​ទី៦២ ក្រោម​​​​ការរៀបចំ និងដឹក​នាំ​ដោយ​​​ស្ថាបនិក​​បណ្តាញ​​​យុវជនកម្ពុជា និងក្រុម​យុវជន​មកពី​​បណ្តាវិទ្យាល័យ នឹងសាកល​វិទ្យាល័យ ប្រមាណ​​ជា ជិត៥០នាក់ ដែលការរៀប​ចំនេះ​ក្រោម​​​ការ ឧបត្ថមគាំទ្រថវិកា និង​សំភារៈ ដោយ ក្រុមមិនផ្លូវការ​ដែល​គេស្គាល់ថា ក្រុមមិត្ត១០ធ្នូ